ពលរដ្ឋស្រុកកំពង់សៀម សាទរចំពោះសមិទ្ធផលផ្លូវកៅស៊ូមួយខ្សែថ្មី

2022/12/11 06:43:25 pm        686

កំពង់ចាម៖ ប្រជាពលរដ្ឋស្រុកកំពង់សៀម សាទរចំពោះសមិទ្ធផលថ្មី ផ្លូវកៅស៊ូ មួយខ្សែ​បាន​ផ្តល់​សារៈសំខាន់ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ។

ពលរដ្ឋដែលរស់នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតជាសប្បាយរីករាយ ខណៈ​ទទួល​បានសមិទ្ធផលថ្មីពីរាជរដ្ឋាភិបាល គឺផ្លូវកៅស៊ូមួយខ្សែជាង៤គីឡូ ចំណែក​ឆ្នាំ​ក្រោយ​នឹង​ទទួល​បាន​ផ្លូវកៅស៊ូដែល តភ្ជាប់ទៅដល់ឃុំស្រកមួយខ្សែទៀត។ ពលរដ្ឋ រស់នៅតំបន់​នោះ​បាន​បន្ត​ទៀត​ថា ពីមុនផ្លូវដី ស ហ៊ុយផង ជង្ហុកផង ពេលមេឃ​ភ្លៀង​ម្តង​ៗ​តែង​តែ​រអិល​ពិបាក​ធ្វើ​ដំណើរ ហើយត្រូវចំណាយពេលវេលាយូរ។

លោក ម៉ែន សារ៉ុន ជាមេឃុំទ្រាន នៃស្រុកកំពង់សៀម បានបញ្ជាក់ឲ្យBTVដឹងដែរថា ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល បានកសាង អភិវឌ្ឍន៍ តំបន់នេះឲ្យមានសភាពអ៊ូអរ និងជឿនលឿនជាងមុន ទាំង​ហេដ្ឋារចនាសម្ពន្ធ៍មាន ផ្លូវថ្នល់ ប្រព័ន្ធភ្លើង ទឹកស្អាត សាលារៀន និងវត្តអារាមជាដើម។

លោកមេឃុំទ្រានរូបនេះបានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន​កសាង​ផ្លូវកៅ DBST ប្រវែង៤៨៥០ម៉ែត្រភ្ជាប់ ព្រលានយន្តហោះឃុំរអាង ដល់មុខសាលាឃុំទ្រាន រួចរាល់ហើយ ហើយគម្រោងឆ្នាំ២០២៣ តាមរយៈក្រសួងអភិវឌ្ឍន៍ជន បានស្ថាបនាផ្លូវ បេតុង និង​កៅស៊ូ ប្រវែងជាង១៤គីឡូម៉ែត្រ ដែលតភា្ជប់ពីមុខសាលាឃុំទ្រាន រហូតដល់ រង្វង់​មូល​ឃុំ​ស្រក នៃស្រុកកំពង់សៀម ។ ជាមួយគ្នានេះដែរ អាជ្ញាធរ​ស្នើសុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាងផ្លូវ មេត្តាយោគយល់ និងអធ្យាស្រ័យ ប្រសិនបើ​មាន​ការ​ប៉ះពាល់​ដោយ​កត្តា​ណា​មួយ​៕ អត្ថបទ៖ សីហា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm