ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេលិនស្គីបាននិយាយនៅក្នុងសេចក្ដីថ្លែងការតាមវីដេអូមួយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១.៥លាននាក់ នៅតំបន់អូដេសាភាគខាងត្បូងអ៊ុយក្រែនកំពុងរស់នៅដោយគ្មានអគ្គីសនីប្រើប្រាស់ បន្ទាប់ពីការវាយប្រហាពីយន្ដហោះគ្មានមនុស្សបើកឬដ្រូនរបស់រុស្ស៊ីទៅលើប្រព័ន្ធផលិតថាមពលអគ្គីសនីមក។
តាំងពីខែតុលាមក ក្រុងម៉ូស្គូ បានចាប់ផ្ដើមវាយប្រហាលើហេដ្ឋារចនាសម្ព័នអគ្គីសនីរបស់អ៊ុយក្រែន ជាមួយនឹងរលកកាំជ្រួចដ៏ច្រើន ហើយនិងការវាយប្រហាតាមយន្ដហោះគ្មានមនុស្សបើកឬដ្រូននោះ។
ក្រុងគាវបាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហាយន្ដហោះគ្មានមនុស្សបើក ម៉ាកសាហេត ផលិតនៅអ៊ីរ៉ង់ ចំនួន១៣៦គ្រឿងទៅលើគោលដៅជាច្រើនក្នុងប្រទេសអ៊ុយក្រែន ហើយបានហៅការវាយប្រហានោះថា ជាឧក្រឹដ្ឋកម្មសង្រ្គាម ដោយសារតែការបំផ្លិចបំផ្លាញរបស់ពួកគេ បានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ជនស៊ីវិល។
ក្រុងម៉ូស្គូបានអះអាងថាពួកគេគឺមានភាពស្របច្បាប់ផ្នែកយោធា៕ អត្ថបទ៖ មករា
