ព្យុះស៊ីក្លូនមួយបានបក់បះឆ្នេរសមុទ្ររដ្ឋតាមិលណាឌូរបស់ប្រទេសឥណ្ឌា ដោយបានសំលាសប់មនុស្សយ៉ាងហោចណាស់ ៤នាក់ដែរ និងបានធ្វើអោយខូចខាតផ្ទះសំបែងអស់ជាង ១៥០ខ្នង ទោះបីអាជ្ញាធបានព្យាយាមសំអាតដើមឈើដែលរលំចេញពីផ្លូវកាលពីថ្ងៃសៅរ៏យ៉ាងណាក៏ដោយ។
អភិបាលរដ្ឋតាមិលណាឌូ លោក M .K . ស្ដាលីនបានចុះត្រួតពិនិត្យស្រុកដែលទទួលរងផលប៉ះពាល់ពីព្យុះស៊ីក្លូន នៅស្រុកសោ ឈីណៃ កូទីវ៉ាកាំ អ៊ីនចាំបាក់ហាំ និងបាននិយាយទៅកាន់សហគមន៍នេសាទ ។ លោកថែមទាំងបានចែកសម្ភារះជំនួយទៅអោយជនរងគ្រោះផងដែរ។
លោកស្ដាលីនបានប្រាប់អ្នកយកពត៌មានថា យោងតាមបច្ចុប្បន្នភាពថ្មីៗអោយដឹងថា មនុស្ស៤នាក់បានស្លាប់នៅក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងសត្វពាហនះចំនួន ៩៨ក្បាលបានងាប់ ផ្ទះនិងខ្ទម ចំនួន១៨១ខ្នង បានខូចខាត។
លោកស្ដាលីនបាននិយាយថា មនុស្សជិត១ម៉ឺននាក់ កំពុងរស់នៅក្នុងជំរុំសង្រ្គោះចំនួន២០០ជំរុំ ហើយម្ហូបអាហារ និងទឹកផឹកត្រូវបានអាជ្ញាធផ្ដល់ទៅអោយពួកគេហើយ។ អត្ថបទ៖ មករា
