ពិព័រណ៍វីថីម្ហូបអាហារ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រទាក់ទាញទេសចរជាច្រើនចូលភ្លក់អាហារ

2022/12/11 11:25:06 pm        1.1 K

ព្រះសីហនុ៖ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌អបអរសាទរបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ក្រៅពីមាន​ការ​តាំង​ពិព័រណ៍ទំនិញភូមិមួយ ផលិតផលមួយ និងតាំង​បង្ហាញ​សមិទ្ធ​ផល​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងស្ថានទូតបរទេសនានានៅកម្ពុជា ក៏​មាន​តាំង​ពិព័រណ៍​វិថី​ម្ហូប​អាហារ​ខ្មែរ​ប្រចាំ​តំបន់​នានា​នៅ​កម្ពុជា ហើយមានការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលទស្សនា និង​ភ្លក់​រសជាតិ​អាហារ​ចំអិន​ដោយ​ស្នាដៃ​កូនខែ្មរ​។

បើតាមអ្នកផលិតផលកសិកម្ម និងអ្នកចំអិនអាហារខ្មែរ នៅក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​វិថី​ម្ហូប​អាហារ​បុណ្យ​សមុទ្រ​ ឆ្នាំ២០២២នេះថា នៅក្នុងដំណើរការតាំងពិព័រណ៍ចំណីអាហារប្រពៃណីខ្មែរ ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ គឺមានភ្ញៀវទេសចរជាតិអន្តរជាតិ ច្រើនកុះករចូលភ្លក់អាហារ និងលក់ដាច់ខ្លាំង ជាពិសេស​អាហារ​គ្រឿ​ងសមុទ្រ នៅខេត្តព្រះសីហនុ ដែលគេសង្កេតឃើញថា ភ្ញៀវដែលចូលពិសាររួចម្តងហើយ គេ​ម​ក​ពិសារ​ម្តងទៀត។

ចំណែកឯភ្ញៀវទេសចរបរទេសឲ្យដឹងថា នៅក្នុងដំណើរមកទស្សនាកម្ពុជា ជាពិសេសកា​រ​ចូល​រួម​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្តព្រះសីហនុ មានភាពសប្បាយរីករាយ ជាពិសេសនោះគឺមានម្ហូបអាហារខ្មែរជាច្រើន ត្រូវ​គេ​រៀបចំចំអិន ដាក់តាំងបង្ហាញ ហើយមានរសជាតិឆ្ងាញ់ ពលរដ្ឋអ្នកលក់ អ្នកចំអិន មានភាពរាក់ទាក់​។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​អបអរ​សាទរ​ព្រឹត្តិការណ៍​បុណ្យសមុទ្រជុំទី៣ លើកទី៩ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ មានតង់ពិព័រណ៍ចំនួន ៣៦១​ស្តង់ ហើយការតាំងពិព័រណ៌វិថីម្ហបអាហារ ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាក់​តាំង​ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​មក​ទស្សនា ក៏ដូចជាការបង្កើតភាពទាក់ទាញទេសចរជាតិអន្តរជាតិ មកទស្សនាកម្ពុជា ហើយ​ចង់​មក​ទស្សនា​ម្តង​ទៀត និងចង់មកភ្លក់ម្ហូបអាហារប្រពៃណីខ្មែរ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm