រាជរដ្ឋាភិបាលចំណាយថវិកាសរុប ៤៥លានដុល្លារ ដើម្បីជួយដល់គ្រួសារងាយរងហានិភ័យ

2022/12/11 11:49:31 pm        731

ភ្នំពេញ៖ រាជរដ្ឋាភិបាលចំណាយថវិកា នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ សរុប​ជាទឹកប្រាក់ប្រមាណ ៤៥ លានដុល្លារ ក្នុងនោះការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុង​អំឡុងពេលមានសម្ពាធអតិផរណា មានចំនួន ៣១ លានដុល្លារ និងជូនគ្រួសារងាយរងហានិភ័យ ដែល​រង​ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ប្រមាណជិត ១៥ លានដុល្លារ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារសង្គម លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារ​ងាយ​រង​ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា តាម​ការកំណត់សត្តសញ្ញាណ ឃើញថា គ្រួសារងាយរងហានិភ័យទាំងពីរប្រភេទ សរុបមានចំនួនជិត ៣៦ ម៉ឺនគ្រួសារ ក្នុងនោះចំពោះការបើកផ្តល់សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យនេះ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា មានចំនួនជិត ១០ ម៉ឺនគ្រួសារ ដោយបានបើកផ្តល់សាច់ប្រាក់ចំនួន ៣ លើក ចាប់​ផ្តើម​លើក​ទី១ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២, លើកទី២ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ និងលើក​ទី៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ សរុបទឹកប្រាក់ប្រមាណ ៣១ លានដុល្លារអាមេរិក ។ ចំណែក​កម្ម​វិធី​ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ មានគ្រួសារប្រមាណជាង ២០ ម៉ឺនគ្រួសារ នៅក្នុងតំបន់ភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន ១៦​គោល​ដៅ សរុប​ថវិកា​ប្រមាណជិត ១៥ លានដុល្លារ ក្នុងនោះ​ចំពោះការកំណត់គោលដៅ​អត្តសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យនេះ នឹងអាចមានជាបន្តទៀត។

ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ពាក់ព័ន្ធការដោះស្រាយបញ្ហជូនប្រជាពលរដ្ឋក្រីក្រនេះ រាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន​គិតគូរ​យ៉ាង​ខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ, ជាក់ស្តែងមកដល់ពេលនេះ ចំនួនអ្នកក្រីក្រឡើងដល់ ៧០ ម៉ឺនគ្រួសារ ស្មើ​ជិត ៣ លាននាក់ ក្នុងនោះនៅក្នុងអត្រាជិត ៣ លាននាក់នេះ មានទាំងកុមារ ចាស់ជរា និងជន​ពិការ​ភាព​ជា​ដើម គិតជាមធ្យមក្នុងមួយខែៗ ទទួលបានថវិការប្រមាណ ៤០ ដុល្លារ មកដល់ពេលនេះ រាជ​រដ្ឋាភិបាល​បានផ្តល់បានចំនួន ២៩ ខែហើយ បើគិតក្នុងរយៈពេល ២៩ខែនេះ ក្នុងមួយគ្រួសារៗ ទទួល​បាន​ជាង ១ពាន់ដុល្លារ ក្នុងនោះបើតាមការវាយតម្លៃជាមួយដៃគូរអភិឌ្ឍន៍នានា ឃើញថា ថវិកា​ដែល​ពួក​គាត់​ទទួល​បាន គឺយកប្រើប្រាស់ក្នុងជីវភាពរស់សមរម្យ ហើយគិតមកដល់ពេលនេះ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ជិត ១ពាន់លានដុល្លារ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋយើង។

ចំណែក ឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណគ្រួសារក្រីក្រ និងជាទីប្រឹក្សាក្រសួងផែនការ លើក​ឡើងឲ្យដឹងថា ជុំវិញការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនេះ ក្រសួ​ង​បាន​ប្រើ​ប្រាស់​នូវ​យន្តការ​កំណត់​គ្រោះ តាមអត្តសញ្ញាណនៃគ្រួសារក្រីក្រ ដែលមានស្រាប់នៅតាមមូលដ្ឋាន ដើម្បី​កំណត់​នូវ​គ្រួសារ​ងាយ​រង​នូវហានីភ័យ ដែលគ្រួសារទាំងនេះរស់នៅក្បែរនៃបន្ទាត់គ្រួសារក្រីក្រ ក្នុងនោះក្រៅ​ពី​ការ​កំណត់​គ្រួសារ​ក្រីក្រ​ដោយអាជ្ញារមូលដ្ឋាន ក្រុមប្រឹក្សាជំនួយ​សង្គម​ក៏​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​ចុះ​សម្ភាសន៍​ពិសេស ដោយក្នុងនោះគឺបានជ្រើសរើសមន្រ្តីនៅតាមឃុំ និងមន្រ្តីមន្ទីរផែនការចុះជួយសម្ភាសន៍បន្ថែម ដើម្បី​ពន្លឿននៅក្នុងកិច្ចការនេះ ជាចុងក្រោយទិន្ន័យដែលបានរកឃើញ គិតត្រឹមថ្ងៃទី៣ ខែ តុលា រហូត​ដល់​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ បច្ចុប្បន្នក្រុមមន្រ្តីជំនាញនៅតែខិតខំប្រឹងប្រែងកិច្ចការនេះបន្តទៀត ក្នុង​ការស្វែងរកគ្រួសារដែលងាយរងនុវហានីភ័យ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm