ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមជួបសំណេះសំណាល និងថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន

2022/12/12 05:32:43 am        474

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២២នេះ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងថ្លែង​អំណរគុណ​ដល់​អ្នក​សារព័ត៌មាន, ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។

ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃ​គណៈ​កម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការជួបជុំ​គ្នា​របស់​បង​ប្អូន​អ្នក​សារព័ត៌មាននាល្ងាចនេះ ដោយចេតនា និងអរគុណថ្លែងអំណរគុណ នូវការចូល​រួម​របស់​ស្ថាប័នសារព័ត៌មានទាំងអស់ និងសូមស្នើសុំបន្តកិច្ចសហការជាមួយគ្នាបន្តទៀត ដើម្បី​ធ្វើ​ឲ្យ​ការងារ​ផ្សព្វ​ផ្សាយរបស់យើងទទួលបានការរីកចម្រើនទាំងអស់គ្នា។

ទន្ទឹមគ្នានោះ​ដែរ​ឯកឧត្តម សៅ ភិរុណ អគ្គនាយករង BTV ព័ត៌មាន និងជាជំនួយការ​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពិតណាស់ កម្មវិធីថ្ងៃនេះ យើងចាត់ទុកថា គឺជាការជួបជុំ​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​អ្នក​សារ​ព័ត៌មាន ដែលជាការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បង្កើតកម្មវិធីមួយនេះឡើង ដោយ​យល់​ថា វាមិនត្រឹមតែជា «អាហារ» មួយពេលដើម្បីតែឆ្ងាញ់ពិសារ ឬគ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​បងប្អូនអ្នកសារព័ត៌មានអាជីព ឬដើម្បីតែការ​ជួបជុំ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ បង្កើនភាពស្និទ្ធស្នាលប៉ុណ្ណោះទេ។ ប៉ុន្តែ​ការ​ជួប​ជុំ​នា​ពេល​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​មនោ​សញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព័ត៌មាន និងជា​ការ​ផ្តល់​តម្លៃ​យ៉ាង​ក្រៃលែង​ដល់​អ្នកសារព័ត៌មាន ជាពិសេសបងប្អូន​សារព័ត៌មាន​យើង​ដែល​អញ្ជើញ​ចូល​រួម​នា​ពេល​នេះ ហើយដែលត្រូវបានចាត់ទុកថា ជាអ្នកសារព័ត៌មានដែលមានក្រមសីលធម៌ល្អ និង​ប្រក​ប​ដោយ​វិជ្ជាជីវៈច្បាស់លាស់។

ឯកឧត្តម សៅ ភិរុណ បានបន្ថែមទៀតថា ជាការពិតយើងមានភារកិច្ចផ្សេងគ្នា មធ្យោបាយ​ផ្សេង​គ្នា ប៉ុន្តែអ្វីដែលជារបស់រួមនោះគឺ «ស្មារតីជួយកិច្ចការសង្គម»។ ដូច្នេះ​ការ​ចម្លង​នូវ​សកម្មភាព​ការងារ​ដែល​មហាជនទូទៅមើលឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើ​ដោ​យ​មុះមុត​ក្នុង​ស្មារតី«ខ្មែរតែមួយ» «ដើម្បីបុព្វហេតុជាតិមាតុភូមិ» ទៅកាន់​មហាជន​តាម​រយៈ​អ្នក​សារ​ព័ត៌មាន ពិតជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​អស់​គ្នា​ក្នុង​នាម​ជា​កូន​ខ្មែរ​ដែល​ត្រូវ​តែ​រួម​គ្នា​ជាធ្លុងមួយ ជួយដល់សង្គមជាតិរបស់យើងដែលកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្រោម​ម្លប់សន្តិភាព។ យ៉ាងណាក៏ដោយ យើងមានបុព្វហេតុរួមមួយគឺខិតខំធ្វើការងារដើម្បីកម្ពុជា បោះ​ជំហ៊ានទៅមុខជាវិជ្ជមាន។  ឯកឧត្តម ជឿថា ខ្មែរធ្វើបាន ហើយពាក្យ «ខ្មែរធ្វើបាន» ដែល​ត្រូវ​បាន​ប្រើ​ជា​ពាក្យស្លោករបស់ ស.ស.យ.ក. បន្ទាប់ពីបាន​បង្កើត​ឯតទគ្គកម្ម​ប្រវត្តិសាស្រ្តស​ម្រាប់​ខ្មែរ និ​ង​កសាងភាពលេចធ្លោរបស់ខ្លួនតាមរយៈការរៀបចំ ព្រឹត្តិការណ៍ធំៗនានា​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ល្បីខ្ទរខ្ទារដល់ពិភពលោកផងដែរនោះ ពិតជានឹងពញ្ញាក់ស្មារតី និងបណ្តុះ​ផ្នត់​គំនិត​ដល់​យើង​ទាំងអស់គ្នា ឲ្យស្រលាញ់មាតុភូមិកម្ពុជាទ្វេរឡើងថែមទៀតចាប់ពីពេលនេះតទៅ។ ក្នុង​នាម​អ្នក​សារព័ត៌មាននៅទីនេះដែលយើងអាចនិយាយបានថាសុទ្ធតែជាអ្នករាយការណ៍ អត្ថាធិប្បាយ​ព័ត៌មាន និពន្ធអត្ថបទព័ត៌មាន អ្នកដឹកនាំការងារព័ត៌មាន មានក្រមសីលធម៌ វិជ្ជាជីវៈ និង​ក៏​ជាអ្នកសារព័ត៌មានដែលមានសមានចិត្តប្រហាក់ប្រហែលគ្នា មកពីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូរទស្សន៍ វិទ្យុ និងអនឡាញ សូមគោរពអរគុណចំពោះការផ្តល់តម្លៃ និងកិត្តិយស​ដល់​អ្នក​សារ​ព័ត៌មា​នយើងពីឯកឧត្តមប្រធាន ហ៊ុន ម៉ានី ជាពិសេស ព្រមទាំងថ្នាក់ដឹកនាំ ស.ស.យ.ក. និង​ក្រុម​ការងារទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាដំបូង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែង​អំណរ​គុណ​ដល់​យុវជន​ជំនាន់​មុន ដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន បើសិនជាគ្មានការពុះពារលះបង់ពីពួកគាត់ ដាក់​ជីវិតជាដើមទុន លះបង់នូវយុវវ័យនៃជីវិតរបស់គាត់ ពុះពារដើម្បីនាំមកនូវសុខសន្តិភាព ប្រហែល​ជា​ពួកយើងគ្មានឱកាសជួបជុំនាថ្ងៃនេះនោះទេ។ អ្វីដែលធ្វើឲ្យសសយក រីកចម្រើន​មក​ដល់​ពេល​នេះបាន ពិតជាមិនអាចខ្វះបាន ក្នុងការផ្តល់ឱកាស នៅការគាំទ្រពីឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និងសហការីទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាល ដែលតែង​តែ​ផ្តល់​ឱកាស​នូវ​ការ​សហការ​ជា​មួយស.ស.យ.ក ក្នុងការរៀបចំកម្មវិធីជាបន្តបន្ទាប់ និងសូមអំណរ​គុណ​ដល់​ក្រសួង​ព័ត៌មាន ដែលតែងតែគាំទ្រលើព្រឹតិ្តការណ៍ និងកម្មវិធីផ្សេងៗ ដូចជាអង្គរសង្រ្កាន្ត រួមនឹង​កម្ម​វិធី​ផ្សេងៗ ជាពិសេសមួយរយៈពេលចុងក្រោយ បានចូលរួមផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលក្រសួងព័ត៌មាន តំណាងអនុគណៈកម្មការផ្សព្វផ្សាយ បាន​ផ្តល់​ឱកាសឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកក្នុងយុទ្ធនាការនេះ និង​បាន​គាំទ្រ​ក្នុងយុទ្ធនាការ Beyond The Games ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីៗដែលស.ស.យ.ក ធ្វើ គឺធ្វើដើម្បីប្រទេសជាតិជារួម ដែល​ក្នុង​នោះអាចនិយាយបានថា ឆ្នាំក្រោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាខួប៤៤ឆ្នាំ នៃ​ការ​ងើប​ឈរឡើងវិញរបស់ប្រជាជនខ្មែរ ហើយយើងខិតខំប្រឹងប្រែងពុះពារឲ្យមានមកដល់សព្វថ្ងៃនេះ ហើយ​យើង​គួរតែដកពេលវេលា និងរំលឹកឡើងវិញ ក្នុងនាមជាសញ្ជាតិមួយ ដែលបាន​រង​នូវ​សោកនាដ​កម្ម (ក្នុងឆ្នាំ១៩៧៥ របបខ្មែរក្រហមប្រល័យពូជសាសន៍ប៉ុល ពត) របៀបនេះ ប៉ុន្តែ​យើង​មាន​ឆន្ទះ យើងខំប្រឹងប្រែងពុះពារនាំកម្ពុជា មកដល់ថ្ងៃនេះ។ ក្នុងនាមយុវជនជំនាន់ក្រោយ ចូល​រួម​ថែរក្សា ហើយបំផុសស្មារតី ដើម្បីនឹកឃើញទៅដល់ដូនតាយើង ដែលបាន​កកើត​មក​នៅ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយយើងជាអ្នកបន្តថែរក្សាឆ្ពោះទៅមុខបន្ថែមទៀត៕ រូបភាព អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm