អារ៉ាប៊ីសាអ៊ូឌីត៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានព្រមានកាលពីថ្ងៃអាទិត្យថា តំបន់នេះនឹងដើរចូលក្នុងដំណាក់កាលគ្រោះថ្នាក់ខ្លាំង បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនអាចសម្រេចបានទេនោះ។
យោងតាមកាសែត Gazette របស់អារ៉ាប៊ីសាអ៊ូឌីតលោក Faisal bin Farhan បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Abu Dhabi ថា លោកហ៊ានភ្នាល់ ប្រសិនបើអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរប្រតិបត្តិការ។ លោកបាននិយាយថា បណ្ដាប្រទេសជិតខាងរបស់អ៊ីរ៉ង់នឹងត្រូវធ្វើដើម្បីពង្រឹងសន្តិសុខរបស់ពួកគេ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ អ្នកការទូតជាន់ខ្ពស់របស់អារ៉ាប៊ីសាអ៊ូឌីតរូបនេះបាននិយាយថា យើងកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់នៅក្នុងតំបន់នេះ ហើយអ្នកអាចរំពឹងថា រដ្ឋនានាក្នុងតំបន់នឹងត្រូវតែសម្លឹងរកវិធីណា ដែលពួកគេអាចធានាសន្តិសុខរបស់ខ្លួនឯងបាន។
ដោយលើកឡើងថា សុចនាករណ៍នានានៅពេលបច្ចុប្បន្នមិនល្អ លោក Farhan បាននិយាយថា បណ្ដារដ្ឋនៅជិតខាងអ៊ីរ៉ង់ចាំបាច់ត្រូវការការធានាជាក់ស្តែងបន្ថែមទៀត ដើម្បីជឿថា អ៊ីរ៉ង់មិនមានបំណងទទួលបានអាវុធនុយក្លេអ៊ែរនោះទេ។ ខណៈដែលការប៉ុនប៉ងនានា ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅមិនទាន់ចេញជាផ្លែផ្កា សម្ពាធលោកខាងលិចកំពុងកៀបកាន់តែខ្លាំងជុំវិញការបង្ក្រាបរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការតវ៉ា និងទំនាក់ទំនងដែលកំពុងរីកដុះដាលជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខមាន