កម្ពុជាចក្រភពអង់គ្លេស នឹងចុះអនុស្សារណដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

2022/12/12 08:42:44 pm        258

ភ្នំពេញ៖ កម្ពុជា-ចក្រភព​អង់គ្លេស គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ស្តីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម ​និង​វិនិយោគ​រួមគ្នា​ នាពេល​ខាងមុខ ដើម្បី​ជំរុញ​ការ​ដោះដូរ​ទំនិញ ​និង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ​កាលសប្តាហ៍កន្លងទៅ បានទទួលជួប​ប្រតិភូ​ចក្រភព​អង់គ្លេស​ដែលដឹកនាំដោយលោក​ ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា​ ដើម្បី​ផ្លាស់ប្តូរ​កិច្ចពិភាក្សាលើវឌ្ឍនភាព និង​កាលានុវត្តភាព​នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសកិច្ច​សម្រួល​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបខាងលើនេះ ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេស ខណៈពេលដែល​ប្រទេសទាំងពីរ​គ្រោងនឹង​ប្រារព្ធ​ខួបអនុស្សាវរីយ៍ទំនាក់ទំនង​ការទូតរយៈពេល៧០ឆ្នាំ ​នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

កម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់​ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​ដល់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ​រួមមាន​៖ កម្ពុជាផងដែរ​ ដែលបានរួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រ​ដល់កម្ពុជាបន្ថែម​ក្នុងខណៈពេលដែលប្រទេស​កម្ពុជានឹងចាកចេញពីក្របខណ្ឌប្រទេសអភិវឌ្ឍន៍​តិចតួចនាពេលខាងមុខ។

ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការ​ជំរុញ​ទំនាក់ទំនង​កាន់តែជិតស្និទ្ធិរវាងវិស័យឯកជននៃប្រទេសទាំងពីរ កិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យ​លទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា​និងចក្រភពអង់គ្លេស ស្តីពីការបង្កើត​វេទិកា​ពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់​នេះ​នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង​ វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែក​នូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែ​ដំបូង​នៃឆ្នាំ២០២២ សម្រេចបានប្រមាណ ​៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន​ប្រមាណ​ជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕អត្ថបទ៖ ជា វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm