ប៉ា​គី​ស្ថាន​និយាយថា​ កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ជន​ស៊ីវិល ៦​នាក់​ដោយ​ការបាញ់​ផ្លោង​ឆ្លង​ព្រំដែន​

2022/12/12 09:31:24 pm        255

​ប៉ា​គី​ស្ថាន៖ កងទ័ព​​ប៉ា​គី​ស្ថាន​បាន​និយាយថា​ ការបាញ់​កាំភ្លើង​ និង​ផ្លោង​កាំភ្លើង​ធំ​ធ្វើឡើង​ដោយ​កងកម្លាំង​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល ៦នាក់​ស្លាប់​នៅក្នុង​ការបាញ់​ឆ្លង​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ​១៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។

កងទ័ព​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​ប៉ា​គី​ស្ថាន​បាន​សងសឹក​វិញ​នៅ​ព្រំដែន​ដែល​ឆ្លងកាត់​ខេត្ត Balochistan ភាគ​និរតី​។ ​លោក Noor Ahmad មន្ត្រី​អាហ្វហ្គានីស្ថាននៅ​ខេត្ត Kandahar បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ដោយ​ចៃដន្យ ​ហើយ​ស្ថានភាព​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ ​បន្ទាប់ពី​ភាគី​ទាំង​ពីរបាន​ជួបប្រជុំគ្នា​។ ​ប្រភព​សន្តិសុខ​​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ការប៉ះទង្គិច​នេះ​បានចាប់ផ្តើម​បន្ទាប់ពី​កងកម្លាំង​ប៉ា​គី​ស្ថាន បានទាមទារ​ឱ្យ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ឈប់​ការសាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្មី ​នៅលើ​ព្រំដែន​របស់​ពួកគេ​។

សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​ប៉ា​គី​ស្ថាន​បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជាការ​ឈ្លានពាន​ហួស​ព្រំដែន​។ មន្ត្រី​ទាំងសងខាង​បាន​និយាយថា​ ការឆ្លងកាត់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​មមាញឹក​នៅ​តំបន់ Chaman ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពាណិជ្ជកម្ម​ និង​ច្រក​ឆ្លងកាត់ត្រូវបាន​បិទរយៈពេល​ច្រើន​ម៉ោង ​មុនពេល​បើក​ឡើងវិញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm