លោក ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចនៅខេត្តបាត់ដំបង

2022/12/12 04:00:29 pm        568

បាត់ដំបង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង សរុបទាំងអស់ចំនួន១៩៥៥នាក់។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ​សូមអបអរសាទរចំពោះនិស្សិតជ័យលាភី​ដែល​ត្រូវ​ទទួលសញ្ញាបត្រទាំង ០៣ កម្រិត រួមមាន ​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងនាពេលនេះ។

លោកបន្តថា ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែល​ក្នុងនេះត្រូវឆ្លងកាត់​ដំណាក់​កាល​ជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាក​អស់រយៈពេលជាច្រើនឆ្នាំរហូត​បាន​បញ្ចប់ការសិក្សាគឺជាភាពជោគជ័យ​មួយដ៏សំខាន់​នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់​ការ​កសាង​អនាគត​របស់​មនុស្សម្នាក់ៗ។

មួយវិញទៀតនេះក៏ជាមោទកភាពរបស់ឪពុកម្តាយ​ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែល​ឪពុកម្តាយ​ខ្លះមិនមានឱកាសបានសិក្សារៀនសូត្រ​ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុង​សម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ​និងមានអនាគត​ល្អត្រចះត្រចង់ ជាក្តីសង្ឃឹម​សម្រាប់​ពួកគាត់។

លោកបណ្ឌិត បានលើកឡើងទៀតថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជា​ទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត​សម្រាប់​ដំណើរ​ការ​កសាង​អភិវឌ្ឍប្រទេស​ឱ្យមានការរីក​ចម្រើន​រុងរឿង​ប្រកបដោយចីរភាព​ និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយ​ដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ​ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាម​រយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ​ហើយជាពិសេស គឺការ​ធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកប​ដោយមោទនភាពជាតិសម្រាប់អនាគត​ដ៏វែងឆ្ងាយ។ ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់​ឱ្យយើងនូវ​លទ្ធភាពក្នុងការ​បង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួត​ប្រជែង​យកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ​ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់​កាលៈទេសៈដោយ​មិនមានការភ័យព្រួយបារម្ភ។

ជាមួយគ្នានោះដែរលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ចាប់តាំងពីការដាក់​ចេញ​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ មក, រាជរដ្ឋាភិបាល​បាន​កំណត់​យក «មនុស្ស» ជា​អាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បី​ដើរឱ្យទាន់គេ និង​ចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការ​ចៃដន្យ​នោះទេ ​ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា​ បាន​វិវដ្ត​ដល់ចំណុចរបត់មួយដែលខុស​ប្លែក​ពីស្ថានភាពដៃទទេ កាលពីកម្ពុជាទើបបញ្ចប់សង្រ្គាមស៊ីវិល។ បន្តទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។

លោក បន្តថា ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ ​គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ​ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា, ជីវិត​ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖ ១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗ​ជា​ច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ ​គឺជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ការទទួល​បានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់, ៤. ការ​កំណត់​គោល​ដៅច្បាស់លាស់ ​និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវ​គោលដៅ ​ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏​ត្រូវ​ទទួលរងបរាជ័យ​ច្រើនផ្ទួនៗក៏ដោយ។

យ៉ាងណាក៏ដោយនៅក្នុងកម្មវិធីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមផ្តាំផ្ញើដល់និស្សិត​ជ័យលាភី​ទាំងអស់ នូវអនុសាសន៍មួយចំនួន ដូចតទៅ៖ ១. បន្តរៀនសូត្រ ​ដោយរៀនហើយរៀនទៀត រៀន​ឥតឈប់ឈរ, ២. បន្តទម្លាប់ជោគជ័យ តាមរយៈការខិតខំបំពេញការងារគ្រប់បែបយ៉ាង​ដោយ​យកចិត្ត​ទុកដាក់ធ្វើឱ្យ​បាន​ល្អហ្មត់ចត់ និងច្បាស់លាស់​ មិនថាជាការងារតូច ឬការងារធំ ហើយ​ក៏​ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ​ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយ, និង ៣. ត្រូវអភិវឌ្ឍន៍​ខ្លួនឱ្យស្របជាមួយ​នឹង​ដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព ​និងសង្គមជាតិ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am