
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្សព្វផ្សាយឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អ្នកជំនាញការចំពោះកិច្ចនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គណៈកម្មាធិការអន្តរជាតិសម្របស ម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ(ICC-Angkor) អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានអ ញ្ជើញចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។
ការចុះពិនិត្យនេះ គឺដើម្បីតាមដានការងារជួសជុល និងវឌ្ឍនភាពគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ក៏ដូចជាពិនិត្យលទ្ធភាពរៀបចំផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍នៅប្រាសាទមេបុណ្យខាងលិចនេះ បានល្អប្រសើរ៕ ដោយ៖ គង់ ឌិន





