ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ត្រូវត្រូវនឹងរសៀលថ្ងៃទី១២ ខែធ្នូ ម៉ោងនៅប្រទេសប៊ែលហ្សិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុប ប្រមាណ ២ ០០០នាក់ ប្រកបដោយភាពនឹករលឹក និងស្និទស្នាល នៅក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប ខាងមុខនេះ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។





