សម្តេចតេជោហួសចិត្តក្រុមប្រឆាំងដែលចោទពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបមកជួបសម្តេចថាជាការជួញដូរ

2022/12/13 03:48:48 pm        327

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានចោទប្រកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់អឺរ៉ុបមកជួបសម្តេច គឺជាការជួញដូរ ឬក៏ជួលជាដើម។

ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថា ជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ឬបំពានសិទ្ធិពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន ឬក៏មកជួបសម្តេចនោះ គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។ យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទម្លាប់ដ៏អាក្រក់របស់ពួកគេទៅហើយ ហើយការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ ក៏មិនមែនជាលើកទីមួយដែរ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅក្រុមប្រឆាំងប៉ុន្មាននាក់ដែលកំពុងរស់ នៅប្រទេសបារាំង ហើយប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះផងដែរថា ការប្រមូលផ្តុំរបស់ក្រុមប្រឆាំងទាំងនោះមានមនុស្សប៉ុន្មាននាក់ ខណៈវត្តមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍សម្តេចរហូតដល់ជិត ២០០០នាក់។

 ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុនផងដែរ។ ដោយសម្តេចបានលើកឡើងបែបចំអកថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីដល់សម្តេចបានផង៕(ដោយ​៖ បាន ចក់)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm