ចិន​ចាត់​ទុក​ជប៉ុន និង​សហរដ្ឋអាមេរិក​ថា​ ជា​ការ​គំរាមកំហែង​ក្នុង​តំបន់​

2021/04/27 09:59:58 am        141

​ចិន៖ ចិន​បាន​រិះគន់​ដល់​សេចក្តីថ្លែងការណ៍​រួម​របស់​ជប៉ុន និង​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន និង​បាន​ចោទប្រកាន់​ប្រទេស​ទាំង​២​ ថា ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។​ លោក វ៉ាង វិ​ន​ប៊ិន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​ធ្វើ​ការ​ចោទប្រកាន់​បែបនេះ អំឡុង​សេចក្ដីអធិប្បាយ​លើ​សេចក្តីថ្លែងការណ៍​រួមគ្នា ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន នៅ​ទីក្រុង​វ៉ា​ស៊ីនតោន។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ មេដឹកនាំ​ទាំង​២ បាន​ជំទាស់​ការប៉ុនប៉ង​ឯកតោភាគី​ ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​សមុទ្រ​ចិន​ខាងកើត។ ពួកគេ​បាន​សន្យា​ផង​ដែរ​ថា នឹង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូដែល​រួម​ទាំង​អូស្ត្រាលី និង​ឥណ្ឌា​ដើម្បី​បង្កើត​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើក​ជំហរ ក៏ដូចជា​ការ​គាំទ្រ​ដល់​អាស៊ាន។​ លោក​ វ៉ាង បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ទាំង​២​ មិន​អាច​តំណាង​សហគមន៍​អន្តរជាតិ ហើយ​ពួកគេ​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការកំណត់​បទបញ្ជា​អន្តរជាតិ និង​បង្ខំ​ស្តង់ដារ​ខ្លួនឯងមក​លើ​ប្រទេស​ដទៃ​ទៀត​នោះ​ដែរ។​

​លោក​ វ៉ាង ​បន្ត​ទៀត​ថា ប្រទេស​ទាំង​២ អាច​និយាយ​ពី​សេរីភាព និង​ការ​បើក​ចំហរ ប៉ុន្តែ​ច្បាស់​ណាស់​ថា ពួកគេ​កំពុង​ព្រួត​គ្នាបង្កើត​ជា​បក្ខពួក និង​ការ​ប្រឈម​ដាក់គ្នា។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​នោះ​ដែរ លោក​ បៃ​ដិ​ន និង​លោក ​ស៊ូ​ហ្គា បាន​និយាយ​ថា ពួក​គ​នឹង​ចែករំលែក​ក្តី​កង្វល់​ខ្លាំង ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្សនៅ​ទីក្រុង​ហុងកុង និង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm