សហព័ន្ធ​កីឡា​អុករំពឹង​ FIDE ​ទទួលស្គាល់​កីឡាករ​កម្ពុជា ក្រោយ​រៀបចំ​ពាន​អន្ដរជាតិ​

2022/12/13 05:00:01 pm        109

​កីឡា​អុក៖ សហព័ន្ធ​កីឡា​អុក​កម្ពុជារំពឹង​មានការ​ទទួលស្គាល់​កីឡាករ​កម្ពុជា ជា​លក្ខណៈ​ពិភពលោក​ពី​សំណាក់​សហព័ន្ធ​កីឡា​អុក​អន្ដរជាតិ “FIDE” ​បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​ការប្រកួត​អុក​ពានរង្វាន់​អន្ដរជាតិ​លើកដំបូងដែលមាន​ឈ្មោះ​ 1st LY HOUT FIDE RATED CHESS INVITATIONAL 2022 ​កាលពី​ចុង​ស​ប្ដា​ហ៍កន្លងទៅ។​

​ការប្រកួត​នេះបាន​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​១០-១១ ខែធ្នូ ឆ្នាំ​២០២២ ដោយមាន​អត្ត​ព​លិ​ក ៣​ប្រទេស​ចូលរួមក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ម្ចាស់ផ្ទះ​កម្ពុជា ១១​នាក់ កីឡាករ​-​កីឡាការិនី​ម៉ាឡេស៊ី ១០​នាក់ និង​កីឡាករ​-​កីឡាការិនី​ថៃ ៥​នាក់ គ្រា​ដែល​ពិធី​បិទបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ឧកញ៉ា លី ហ៊ួ​ត ប្រធាន​សហព័ន្ធ​កីឡា​អុក​កម្ពុជា។​ ​លោក ឌី​ ​ជោ​ត អគ្គលេខាធិការ​សហព័ន្ធ និង​ជា​អ្នក​ស​ម្រ​ល​សម្រួលការ​ប្រកួត​អុក​អន្តរជាតិ​ពានរង្វាន់​ ​លី​ ហ៊ួ​ត​ ​លើក​ទី​១ នៅ​កម្ពុជា​ ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​អុក​អន្តរជាតិ​របស់​កម្ពុជាមានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ ពោលគឺ​ដើម្បី​បញ្ចូល​កីឡាករ​កម្ពុជាក្នុង​បញ្ជី​កីឡាករ​អុក​ពិភពលោក​ជា​ផ្លូវការ​ ​ឬ​ FIDE RATED ​ដែលជា​ប្រព័ន្ធ​ដាក់ពិន្ទុ​ជូន​កីឡារ​-​កីឡា​ករី​នី ហើយ​ត្រូវបាន​ទទួលស្គាល់​ជុំវិញ​ពិភពលោក​ចំពោះ​ប្រភេទ​កីឡា​អុក​អន្តរជាតិ។​

​លោក​ថា ដើម្បី​ទទួលបាន​ FIDE RATED ​កីឡាករ​កម្ពុជាត្រូវ​ប្រ​កួត​យ៉ាងហោចណាស់​ស្មើ ១​ប្រកួត​ជាមួយ​កីឡាករ​បរទេសមួយ​ក្តា​ចំណោម ៥​ក្តានៃ​ការប្រកួត​ចំនួន ៧​ជុំនៅក្នុង​ការប្រកួត​អុក​អន្តរជាតិ​ពានរង្វាន់​ ​លី​ ​ហ៊ួ​ត​ ​លើក​ទី​១ ឆ្នាំ​២០២២ នេះ ដែលជា​ប្រ​ព័​ន្ទ​តាម​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ដើម្បី​លើកមុខ​មាត់​វិស័យ​កីឡា​អុក​អន្ដរជាតិ​កម្ពុជាឲ្យ​រីកចម្រើន និង​មានការ​ទទួលស្គាល់​លើ​ឆាក​អន្ដរជាតិ។​ ​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ២​ថ្ងៃ ជា​លទ្ធផល​បច្ចេកទេសគឺ​កីឡាករ​ម៉ាឡេស៊ី​ FADZIL MUHD IDRAKI ​បាន​គ្រង​ជយលាភី​លេខ​១ ទទួលបាន​ប្រាក់រង្វាន់ ១​ពាន់​ដុល្លារ ខណៈ​កីឡាករ​កម្ពុជា​ HAK LAMBEAR ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ អម​ប្រាក់រង្វាន់ ៧០០​ដុល្លារ និង​លេខ​៣ កីឡាករ​ម៉ាឡេស៊ី​ IBNU IWAN SCHANI ​ទទួលបាន​ប្រាក់រង្វាន់ ៣០០​ដុល្លារ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        129
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        142
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm