សម្តេចម៉ែ ព្រះរាជទានសារ និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ក្នុងឱកាសខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2022/12/13 06:53:51 pm        298

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ១កន្ត្រក និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យខាងលើនេះ ត្រូវបាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវកិត្តិ​សង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទ​ក្រហម​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ​មានខ្លឹមសារថា៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ជាឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំមានសេចក្តី​សោមនស្សរីករាយដ៏កក់ក្តៅ សូមអបអរសាទរ ជូនពរ និងកោតសរសើរដ៏ក្រៃលែងជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលជាមគ្គទេសិកាដ៏ល្អឆ្នើមមួយរូប ​បានដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យល្អប្រសើរជាទីបំផុត។

ព្រះរាជសារលិខិត បានបញ្ជាក់ដែរថា សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៃកាកបាទក្រហម​កម្ពុជា ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ​និង​ប៉ិនប្រសប់ ​ឈ្លាសវៃរបស់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឱ្យ​ព្រះរាជាណាចក្រកម្ពុជា ​មានភាពល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរទាំង​នៅ​លើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាកិច្ចឆ្លើយតបលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត​ ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយកាកបាទ​ក្រហម​កម្ពុជា នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ សម្រាប់ជីកអណ្ដូងទឹកស្អាតជូនប្រជា​រាស្ត្រក្រីក្រ​ នៅក្នុងស្រុកត្រពាំងប្រាសាទ ​និងស្រុកអន្លង់វែង​ នៃខេត្តឧត្ដរមានជ័យ។

តាមនាមកាកបាទក្រហមកម្ពុជា ​ចងចាំជានិច្ចនូវព្រះរាជ គុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោស​ព្រះរាជទានដល់ ​កាកបាទក្រហមកម្ពុជា បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕ អត្ថបទ៖ សំ ងីម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm