វាយកូនគោល៖ កីឡាករវាយកូនគោលជើងចាស់ Stewart Cink បានគ្រងជើងឯកការប្រកួតពានរង្វាន់ RBC Heritage ជាលើកទី៣ ក្នុងអាជីព តែខកខានឈ្នះតាំងពីឆ្នាំ២០០៤។

កីឡាករវ័យ ៤៧ឆ្នាំរូបនេះធ្វើបាននៅថ្ងៃចុងក្រោយ ១អាន់ឌើផា និងសរុប ១៩អាន់ឌើផាដើម្បីក្លាយជាជើងឯកក្នុងការប្រកួតនៅទីក្រុង Harbour Town រដ្ឋ South Carolina សហរដ្ឋអាមេរិក។ ១៩អាន់ឌើផានេះ Stewart Cink បានឈ្នះដាច់អ្នកលេខ២ គឺកីឡាករអាហ្សង់ទីន Emiliano Grillo និងកីឡាករអាមេរិក Harold Varner III ៤ស្ត្រូក។ Stewart Cink ដែលជាអតីតជើងឯកកម្មវិធីធំ Open Championship កាលពីឆ្នាំ២០០៩ នោះក៏ធ្លាប់ឈ្នះជើងឯកកម្មវិធី RBC Heritage ពីរលើកដែរកាលពីឆ្នាំ២០០០ និង ២០០៤៕
អត្ថបទ៖នាង សុភាវុធ