អូស្រ្តាលីផ្តល់ហិរញ្ញប្បទានឥតសំណង ៦៥ លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

2022/12/13 07:04:54 pm        331

ភ្នំពេញ៖ អូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក សម្រាប់ការ​អនុវត្តរយៈពេល ៥ឆ្នាំនៅកម្ពុជា លើការកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងក្នុងជំនួបសម្តែងការ​គួរសម​ជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់​ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា​ កម្មវិធី CAP RED ដែលបានហិរញ្ញប្បទានតាមរយៈមូលនិធិពីក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី​ តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទាន​ឥតសំណង​ចំនួនប្រមាណ ៨៧ ​លានដុល្លារអូស្រ្តាលី ត្រូវប្រមាណ ​៦៥ លានដុល្លារអាមេរិក សម្រាប់​រយៈពេល ៥ ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៧ ។

កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាងវិស័យឯកជន ​និងរាជរដ្ឋាភិបាលកម្ពុជា លើការ​កំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេច​បាន​នូវកំណើន​សេដ្ឋកិច្ចប្រកបដោយ​និរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ៖ ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម និងកសិឧស្សាហកម្ម និងយេនឌ័រ និងបរិយាប័ន្ន។

ជាការឆ្លើយតបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណ​រ​គុណ​ចំពោះរដ្ឋាភិបាលអូស្រ្តាលី ​ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម ​និងសុខមាលភាពប្រជាជន ​ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការ​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ តាម​រយៈការផ្តល់នូវជំនួយ​ជា​វ៉ាក់សាំង និង​ការ​ចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលអន្តរកាលនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ​កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ ​គឺ​ជា​ឯកសារគោល​សម្រាប់​រៀបចំ​យន្តការជាក់ស្ដែង ​ដើម្បីឈានដល់ការ​អនុវត្តប្រកបដោយជោគជ័យ​ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥត​សំណង​របស់ក្រសួងការបរទេស និង​ពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm