ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស​រំពឹងថា ​នឹងមាន​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់ម៉ឺន​នាក់​ទៀត​ចាក​ចេញពី​ប្រទេស​

2022/12/13 12:04:58 pm        252

​ន័រវែស៖ ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស (NRC) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹង​ថា​នឹង​មាន​រលក​ថ្មី​មួយទៀត​នៃ​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់​ មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​មកកាន់​អឺរ៉ុប​នៅ​អំឡុង​រដូវរងា ដោយសារតែ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ពិបាក​ទ្រាំ​។

​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ម៉ាស៊ីនកំដៅ គ្មាន​ទឹកស្អាត ឬ​ថាមពល​អគ្គិសនី​ប្រើប្រាស់ ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​។ ទីក្រុង Moscow និយាយ​ថា ការវាយប្រហារ​នានារ​បស់​ខ្លួន​ពុំបាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​ទេ និង​ជា​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​សមត្ថភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រយុទ្ធ និង​ជំរុញ​ឲ្យ​មាន​ការចរចា។ ទីក្រុង Kyiv និយាយ​ថា ​ការវាយប្រហារ​ទាំងនោះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ​លោក Jan Egeland បាន​ប្រាប់​សារព័ត៌មាន Reuters តាម​ទូរស័ព្ទ បន្ទាប់ពី​វិលត្រឡប់​មកពី​អ៊ុយ​ក្រែ​ន​នៅ​ដើមខែ​នេះ​ថា ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​នឹងមាន​ចំនួន​ប៉ុន្មាន ប៉ុន្តែ​នឹង​មាន​រាប់ម៉ឺន​នាក់​ទៀត​ដែល​នឹង​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​ការ​ទម្លាក់​គ្រាប់បែក​ដ៏​គួរ​ឲ្យ​ខ្លាច​ និង​ខុសច្បាប់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​នៅ​ក្នុង​តំបន់​ជាច្រើន​។​

​លោ​កថា​ ហេតុនេះ​ទើប​លោក​បារម្ភ​ថា វិបត្តិ​នៅ​អឺរ៉ុប​នឹង​ផុង​កាន់តែ​ជ្រៅ​ ហើយ​ថា​នឹង​គ្របដណ្ដប់​លើ​វិបត្តិ​នានា​នៅក្នុង​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​។ ​អង្គការសហប្រជាជាតិ​និយាយ​ថា​ មនុស្ស​ប្រមាណ ​១៨​លាន​នាក់ ​ឬ ៤០% នៃ​ចំនួន​ប្រជាជន​សរុប​អ៊ុយ​ក្រែ​ន​កំពុង​ពឹង​ផ្អែកលើ​ជំនួយ។ ចំណែក​មនុស្ស​ប្រមាណ ៧​លាន ​៨​សែន​នាក់​ផ្សេងទៀត​បាន​ចាក​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​នានា​របស់​អឺរ៉ុប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am