អឺរ៉ុប៖ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា បណ្តាប្រទេសសហភាពអឺរ៉ុបពុំទាន់បានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី៩ លើប្រទេសរុស្ស៊ីនៅឡើយទេ។
លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីសហភាពអឺរ៉ុបរបស់លោកនៅទីក្រុងប្រ៊ុចសែលថា កិច្ចព្រមព្រៀងនេះមិនត្រូវបានសម្រេចក្នុងចំណោមរដ្ឋមន្ត្រីនោះទេ ប៉ុន្តែលោកសង្ឃឹមថា យើងនឹងឈានដល់កិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។ លោក Borrell បានអះអាងថា ដំណើរការនៃការដាក់ទណ្ឌកម្ម វាជាទណ្ឌកម្មរបស់យើង ដែលលោក Putin មិនអាចសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកការទូតប្រទេសលោកខាងលិចបានចាប់ផ្តើមកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ ជុំវិញបញ្ហាប្រឈមដែលបានផ្តោតលើការឆ្លងកាត់រយៈពេលពេញមួយឆ្នាំ។ អ្នកការទូតកំពុងព្យាយាមរកវិធីល្អបំផុតដើម្បីជួយប្រជាជនអ៊ុយក្រែន។ អ្នកការទូតបានឃើញយានដ្រូនរបស់រុស្ស៊ីវាយប្រហារចូលកាលពីចុងសប្តាហ៍មុនលើរោងចក្រអគ្គិសនី។
ការវាយប្រហារបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ខ្វះឧបករណ៍កម្តៅ ខណៈរដូវរងាចូលមកដល់។ អ្នកការទូតនិយាយថា ការវាយប្រហារបែបនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានជួបប្រជុំគ្នា ក្នុងទីក្រុងព្រុចសែលដើម្បីបង្កើនការគាំអ៊ុយក្រែន ដែលបានព្រមព្រៀងបង្កើនមូលនិធិដែលប្រើសម្រាប់ជំនួយយោធា ក្នុងជំនួយបន្ថែមចំនួន ២,១ពាន់លានដុល្លារ។ ប៉ុន្តែពួកគេមិនទាន់បានឈានដល់ការឯកភាព លើកញ្ចប់ទណ្ឌកម្មមួយផ្សេងទៀតទៀតលើរុស្ស៊ីនៅឡើយ៕
អត្ថបទ៖ ប៊ុនថន