ឯកឧត្តម លី ធុជ៖ ជប៉ុនជាប្រទេសមួយ តែងគាំទ្ររាល់គម្រោងបោសសំអាតមីន នៅកម្ពុជា

2022/12/13 10:31:24 pm        122

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ហើយប្រទេសមួយនេះតែងគាំទ្រ រាល់គម្រោងបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីធ្វើឲ្យដីមានសុវត្ថិភាព ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតផុតអាណត្តិជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត សម្រាប់សកម្មភាពមីននៅកម្ពុជារយៈពេល ៣០ឆ្នាំនេះ គឺមិនអាចខ្វះបានពីការចូលរួមគាំទ្រពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងការដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាបានចូលរួមដល់ការអភិវឌ្ឍ នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះរាប់បញ្ចូលទាំងការគាំទ្រដល់ការងារសកម្មភាពមីនផងដែរ ។

អនុប្រធានទី១អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលបានកសាងនូវ​ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នៅកម្ពុជា ។

ក្នុងឱកាសនោះ មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងនូវការសប្បាយរីករាយណាស់ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងមានអនុស្សាវរីយ៍ច្រើនជាមួយប្រជាជនកម្ពុជា ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ បានឈានដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយឯកឧត្តម នឹងបន្តជំរុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសជម្រុញឲ្យមានការវិនិយោគកាន់តែច្រើននៅកម្ពុជា ។

គួរបញ្ជាក់ថា កម្ពុជាកំពុងខិតខំប្រឹងប្រែង និងការយកចិត្តដាក់ ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ខណៈដែលថ្មីៗនេះ សកម្មភាពមីន បានឈានដល់របត់មួយដែលមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក្នុងចលនាជាតិរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ មិនត្រឹមតែប៉ុណ្ណឹង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនូវមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយបានទម្លាក់ថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ក្នុងផែនការបោសសម្អាតមីន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm