អ៊ុយក្រែន ៖ នាយករដ្ឋមន្រ្តី លោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនត្រូវការជំនួយបន្ទាន់សរុប ១ ពាន់លានដុល្លារអាមេរិក ដើម្បីស្តារបណ្តាញអគ្គិសនី និងប្រព័ន្ធកម្តៅ របស់ខ្លួនឲ្យត្រឡប់ទៅរកដំណើរការជាធម្មតាឡើងវិញ។ លោក Shmyhal ថ្លែងទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបំផ្លាញរោងចក្រហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអស់ពាក់កណ្តាល។

