រុស្ស៊ី ៖ មេបញ្ជាការយោធាកំពូលរបស់ប្រទេសបេឡារុស បានអះអាងថា ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងគីវ កំពុងប្រើប្រាស់កងទ័ពរបស់ខ្លួន ដើម្បីបង្កហេតុដល់ប្រទេសបេឡារុស ក្នុងការឆ្លើយតប ដែលពួកគេអាចថ្កោលទោសបេឡារុសនៅពេលក្រោយ។ លោកនិយាយថា អ៊ុយក្រែនបានប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះនៅពេលដែលប្រទេសនេះបានបាញ់មីស៊ីលចូលក្នុងទឹកដីប្រទេសប៉ូឡូញ។ លោក ឧត្តមសេនីយ Viktor Gulevich ជានាយសេនាធិការរបស់ប្រទេសបេឡារុស បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ប្រទេសមហាអំណាចលោកខាងលិច កំពុងព្យាយាមធ្វើឱ្យយើងធ្លាក់ចូលទៅក្នុងសកម្មភាពមួយចំនួនដែលអាចបកស្រាយតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។
