អ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែន កំពុងដាក់សម្ពាធជាថ្មីម្តងទៀតលើសម្ព័ន្ធមិត្តប្រទេសលោកខាងលិចឱ្យជួយទប់ទល់ការវាយលុករបស់រុស្ស៊ី។ ក្រុមប្រទេសទាំងប្រាំពីរ បានឆ្លើយតបដោយសន្យាពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងជំរុញឱ្យទីក្រុងមូស្គូធ្វើការដើម្បីរកសន្តិភាព។ ប្រធានាធិបតី អ៊ុយ ក្រែន លោក Volodymyr Zelenskyy បានស្នើសុំប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងរ៉ុក្កែតរយៈចម្ងាយឆ្ងាយបន្ថែមទៀត។ មេដឹកនាំ G7 បាននិយាយថា នឹងជួយអ៊ុយក្រែន ហើយចុងក្រោយ រុស្ស៊ីនឹងត្រូវសងសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវបានបំផ្លាញដោយសង្រ្គាមដ៏ឃោឃៅ របស់ខ្លួន។

