John Higgins និង Kyren Wilson ឡើង​ជុំ​បន្ត​ស្នូកឃ័រ​ជើងឯក​ពិភពលោក​

2021/04/27 09:59:58 am        145

​ស្នូកឃ័រ៖ ​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៤សម័យ John Higgins បាន​តាម​ពីក្រោយ​យកឈ្នះ​កីឡាករ​ចិន Tian Pengfei ដើម្បី​ឡើង​ជុំ​ទី២ ការប្រកួត​ស្នូកឃ័រ​ជើងឯក​ពិភពលោក​។ ​កីឡាករ​លំដាប់​លេខ៥ ពិភពលោក John Higgins តាម​តាម​ពីក្រោយ ៤-៣ហ្វ្រេ​ម​ដែល​នាំមុខ​ដោយ​កីឡាករ​ចិន Tian Pengfei ក្នុង​ដំណាក់កាល​ដំបូង​។

​​តែ​ចូល​ដំណាក់កាល​ទី២ Tian Pengfei បន្ត​នាំមុខ​ទៀត ៧-៤ តែ​កីឡាករ​ចិន​ដែល​ឡើង​មកពី​វគ្គ​ជំ​រុះ​រូប​នេះ​បាន​ខក​ឱកាស​ជាច្រើន ស្រប​ពេល John Higgins ក្តោប​យក​ឱកាស​ដើម្បី​វាយ​បក​យកឈ្នះ​វិញ ១០-៧​។ ​ជុំ​បន្ត John Higgins នឹងត្រូវ​ជួប​ជាមួយ Mark Williams រឺ Sam Craigie​។ ​ចំណែក​ឯ​ជើង​ឯក​រង​ឆ្នាំមុន Kyren Wilson ក៏បាន​ឈានចូល​ជុំ​បន្ត​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ Gary Wilson ១០-៨ហ្វ្រេ​ម​។ ​Gary Wilson បាន​នាំមុខ ៥-១ ក្នុងដំណាក់កាល​ដំបូង មុនពេល​ដែល Kyren Wilson វាយបក​វិញ​។ ​ជុំ​បន្ត Kyren Wilson នឹង​ជួប​ជាមួយ Barry Hawkins រឺ Matthew Selt​។ ​ដោយឡែក​គូប្រកួត​របស់ Ronnie O’Sullivan នៅ​ជុំ​ទី២ រកឃើញ​ហើយ Anthony McGill ដែល​បាន​យកឈ្នះ Ricky Walden ១០-៥ហ្វ្រេ​ម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm