សៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព្រឹត្តិការណ៍រំលឹកគុណអង្គ រ ដែលអាជ្ញាធរជាតិអប្សរា នឹងរៀបចំឡើងចំនួន៣ថ្ងៃបានខិតចូលមកដល់ហើយ គឺចាប់ពីថ្ងៃទី១៤ រហូ តដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅបរិវេណប្រាសាទអង្គរវត្ត។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងឱ្យដឹងថា នៅព្រឹ កព្រលឹមថ្ងៃទី១៤ ខែធ្នូ ស្អែកនេះ មានពិធីបួងសួងបែបសាសនា បើកព្រឹត្តិការណ៍រំលឹកគុណអង្គរនៅប រិវេណមុខប្រាសាទអង្គរវត្ត កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិ តសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ បន្ទាប់ពីនោះ វេលាម៉ោង១០ព្រឹក មានពិធីរាប់បាត្រព្រះសង្ឈចំនួន១៣០អង្គផងដែរ ក្នុងន័យនេះពុទ្ធបរិស័ទ ដែលមានបំ ណងចូលរួមក្នុងពិធីទាំងនេះ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។
ឯកឧត្តម ឡុង កុសល បន្តថា នៅពេលល្ងាចចាប់ពីវេលាម៉ោង៥តទៅ នៅបរិវេណខាងក្រោយប្រាសា ទអង្គរវត្ត ក៏មានពិធីសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ក្នុងមហាព្រឹត្តិការណ៍«រាត្រីចងចាំ» ជូនទស្សនិកជនបានទស្សនា។
ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ អាជ្ញាធរជាតិអប្សរាក៏មានរៀបចំកម្មវិធីផ្សេងៗ ជាច្រើន ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា៕ដោយ៖ គង់ ឌិន





