អាស៊ាន ដាក់ចេញគោលការណ៍ថ្នាក់តំបន់ ពង្រឹងតួនាទីបុគ្គលិកសង្គមកិច្ច និងសេវាសង្គម ដើម្បីគាំពារសង្គម

2022/12/14 01:42:44 am        465

ភ្នំពេញ៖ អាស៊ាន បានផ្សព្វផ្សាយនូវគោលការណ៍ថ្នាក់តំបន់ ស្តីពីការពង្រឹងតួនាទីរបស់បុគ្គលិកសង្គមកិច្ច និងកម្លាំងសេវាសង្គម ឲ្យកាន់តែទូលំទូលាយ ក្នុងផ្នែកកិច្ចគាំពារសង្គម ដោយគោលការណ៍នេះ អាចប្រើប្រាស់បាន ដោយរដ្ឋជាសមាជិកទាំងអស់ ហើយជាមូលដ្ឋានបង្កើតសេចក្តីណែនាំ និងផែនការសកម្មភាពដែលពាក់ព័ន្ធ។

​ក្នុងសិក្ខាសាលាផ្សព្វផ្សាយនូវគោលការណ៍នេះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា គោលការណ៍ដែលត្រូវដាក់ចេញនេះ គឺដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជន នៅក្នុងតំបន់អាស៊ានទាំងអស់ ដោយមន្ត្រីសង្គមកិច្ច ត្រូវធ្វើឲ្យបានទូលំទូលាយ និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។

​ឯកឧត្តមបានបន្តថា បន្ទាប់ពីមានការធូរស្រាល នៃជំងឺកូវីដ-១៩ គឺជាពេលវេលានៃការគាំពារសង្គម ទន្ទឹមនេះហើយ សមាជិកអាស៊ានត្រូវពង្រឹង និងពង្រីកតួនាទី ការទទួលខុសត្រូវនៃកម្រិតសេវាសង្គម ដោយមានការកំណត់ពង្រឹងបន្ថែម និងធ្វើឲ្យជឿនលឿនទៅមុខ នៃកម្លាំងសេវាសង្គម ត្រូវរកឲ្យឃើញ និងកំណត់ឲ្យបាននូវតម្រូវការរបស់មនុស្ស ហើយអាស៊ានត្រូវធ្វើការបន្តទៀត និងប្ដេជ្ញាទទួលខុសត្រូវ និងធ្វើឲ្យស្អិតរមួតនៃបណ្ដាប្រទេសអាស៊ានទាំងមូល ។

​ជាមួយគ្នានេះ ឯកឧត្តម ម៉ែន សុចិត្រ បានជំរុញបន្ថែមទៅមន្ត្រីសង្គមកិច្ចកម្ពុជា ត្រូវពង្រឹងនូវតួនាទីការងារ នៃការផ្ដល់សេវាសង្គម ដោយមានការត្រៀមទុកនូវអ្វី ដែលអាចកើតឡើង និងមិនបានដឹងមុន ហើយមិនត្រូវទុកអ្នកណាម្នាក់ចោលជាដាច់ខាត ។

​គួរបញ្ជាក់ថា គោលបំណងនៃគោលការណ៍នេះ ដើម្បីគាំទ្រអ្នកបង្កើតគោលនយោបាយ អ្នកគ្រប់គ្រង និងសមាជិកនៃកម្លាំងសេវាសង្គម ក្នុងប្រទេសជាសមាជិកអាស៊ាន ហើយវាក៏បានបំពេញបន្ថែមទៅនឹងគោលការណ៍របស់អាស៊ានស្តីពី ការកំណត់អត្រាអប្បបរមាសម្រាប់បុគ្គលិកសង្គមកិច្ច ក្នុងសមាមាត្រប្រជាជន៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm