
ភ្នំពេញ៖ សមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០ កំពុងបំពេញភារកិច្ច ដោយគណៈកម្មការក្រុមមុខវិជ្ជាបន្តដំណើរការចុះអក្សរសម្ងាត់ គណៈកម្មការក្រុមការងារបែងចែកសន្លឹកកិច្ចការបន្តអនុវត្តបំពេញការ ងារ និងគណៈកម្មការក្រុមកំណែកំពុងតែបន្តកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡង ដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវ ព្រមទាំងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗផងដែរ។ ជាមួយគ្នានេះ នៅតាមមណ្ឌលនីមួយៗក៏មានការប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យជាប្រចាំផងដែរនៅតាមមណ្ឌលកំណែ ដើម្បីធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕ ដោយ៖ គង់ ឌិន



