ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម រស់ សុវាចា ថ្លែងឱ្យ BTV ដឹងនៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថា បច្ចុប្បន្នកិច្ចការរបស់បេក្ខជនប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល គេស្គាល់ជាទូទៅថា បាក់ឌុបនោះ កំពុងស្ថិតក្នុងដំណាក់កាលកំណែ។ ក្រោយកែរួចមាននីតិវិធីបូកស្រ ង់ផ្ទៀងផ្ទាត់ជាបន្តទៀត។
ឯកឧត្ដមបន្តថា នៅក្រោយការបូកស្រង់ក្រសួងក៏នឹងបើកកិច្ចប្រជុំដើម្បីសម្រេចលើលទ្ធផលប្រលងរប ស់បេក្ខជននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មុននឹងចេញលទ្ធផលផ្លូវការនៅថ្ងៃទី២៧ ធ្នូសម្រាប់មណ្ឌលរា ជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ធ្នូសម្រាប់មណ្ឌលខេត្តនានានៅទូទាំងប្រទេសផងដែ រ។
ដោយ៖ គង់ ឌិន
