រុស្ស៊ី៖ លោក Konstantin Kosachev អនុប្រធានសភាជាន់ខ្ពស់រុស្ស៊ីបាននិយាយថា បណ្ដាប្រទេសលោកខាងលិចកំពុងឈរនៅលើផ្លូវបំបែក និងត្រូវតែសម្រេចចិត្តថា តើពួកគេចង់បន្តស្វែងរកគោលនយោបាយអាត្មានិយម ដែលដោះស្រាយតែបញ្ហាសន្តិសុខរបស់ខ្លួន ឬត្រូវទទួលស្គាល់ថានេះគឺជាផ្លូវទាល់។
ដោយសរសេរនៅលើបណ្ដាញ Telegram លោក Kosachev ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាននិយាយថា មិនយូរប៉ុន្មានទៀតទេ លោកខាងលិចនឹងជួបប្រទះជម្រើសអស្ថិរភាពរវាងគិតគូរតែផលប្រយោជន៍ខ្លួនឯង ឬទទួលស្គាល់ថា យុទ្ធសាស្ត្រអត្តឃាតនេះបានរលាយហើយ។ សមាជិកព្រឹទ្ធសភារូបនេះបានគូសបញ្ជាក់ថា ការត្រលប់ទៅរកគោលការណ៍នៃភាពមិនអាចបំបែកបាននៃនិម្មាបនកម្មសន្តិសុខ ឬការរៀបចំសន្តិសុខគឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ។
លោក Kosachev បានពន្យល់ថា នេះមានន័យថា ការបដិសេធដោយចេតនាដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ដោយមិនខ្វល់ពីប្រទេសផ្សេងទៀតដោយបន្ថែមថា វាបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំការទូតដ៏ស្មុគស្មាញទាំងអស់។ អនុប្រធានសភារូបនេះក៏បានអះអាងផងដែរថា មានការប្រេះឆារវាងបណ្ដាប្រទេសលោកខាងលិចលើបញ្ហានេះ។ លោកបានចង្អុលទៅកាន់សេចក្ដីថ្លែងការណ៍នានា ធ្វើឡើងដោយលោកប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាលឺ្លម៉ង់ Olaf Scholz ចំពោះភាពចាំបាច់សម្រាប់ការធានាសន្តិសុខថ្មី ក្រោយជម្លោះអ៊ុយក្រែនបញ្ចប់ទៅ៕
អត្ថបទ៖ សុខមាន