ជើងឯក​ចំបាប់​អាស៊ាន​នឹង​ប្រកួត​ចុង​សប្ដាហ៍​នេះ​ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ជិត ២០០​នាក់​

2022/12/14 05:19:43 pm        84

​ចំបាប់៖ ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះគ្រោង​នឹងធ្វើ​ការប្រកួត​ផ្លូវការពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ចុង​សប្ដាហ៍​នេះ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៩១​នាក់ ។​

​យោងតាម​មន្ដ្រី​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​កម្ពុជា​នេះ គឺមាន​រហូតដល់ ១៧​ប្រទេសក្នុងនោះ​មាន​អត្ត​ព​លិ​កនៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ត្រូវ​ចូលរួម​ប្រកួត​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឡាវ សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម។​ ​ដោយឡែក ១០​ប្រទេស​ផ្សេងទៀតគឺជា​ប្រតិភូ មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត និង​អាជ្ញាកណ្ដាល​-​ចៅក្រមដែល​ត្រូវបាន​សហព័ន្ធ​កីឡា​ចំបាប់​អន្ដរជាតិបញ្ជូន​មក​ជួយ​រៀបចំ និង​កាត់សេចក្ដី​ក្នុងការ​ប្រកួត ក្នុងនោះ​មានដូចជា​មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​មកពី​ប្រ​ទេ​ស្វី​ស អ៊ីរ៉ាក់ ឥណ្ឌា ទុយ​នេ​ស៊ី ប៉ូឡូញ កូរ៉េ ស្រីលង្ការ កា​ហ្សា​ក់​ស្ថាន បារាំង និង​អាមេរិក​ជាដើម។​

​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ចាប់ផ្ដើម​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ជា​បន្ដបន្ទាប់ ពិសេស​មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិដែល​មកដល់​រាជធានី​ភ្នំពេញ​មុន ដើម្បី​ធ្វើការ​ប្រជុំ​បច្ចេកទេស ហើយក៏​មាន​អត្ត​ព​លិ​ក​បណ្ដា​ប្រទេស​មួយចំនួន បានមក​បោះជំរំ​ហ្វឹកហាត់​នៅ​កម្ពុជាមុន​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ាន​នេះ​ផងដែរ។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​សហព័ន្ធ​ត្រៀមខ្លួនទទួល​រៀបចំ​ការប្រកួត​កីឡា​ចំបាប់ ក្នុងនាម​ម្ចាស់ផ្ទះនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm