រុស្ស៊ី៖ វិមានក្រឹមឡាំងរិះគន់ការអំពាវនាវរបស់លោក Zelenskyy ឲ្យដកកងទ័ពដោយនិយាយថា អ៊ុយក្រែនត្រូវតែប្រឈមការពិត ខណៈរុស្ស៊ីអះអាងការគ្រប់គ្រងទឹកដីដែលកងកម្លាំងរបស់ខ្លួន មិនទាន់បានគ្រប់គ្រងទាំងស្រុងផងនោះ។

លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា អ៊ុយក្រែនត្រូវតែទទួលយកការពិតដែលបានវិវឌ្ឍន៍ក្នុងសង្គ្រាមនេះ។ លោកបានសំដៅដល់ការអះអាងរបស់ទីក្រុង Moscow ជុំវិញដែនដីរបស់អ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីមិនទាន់បានគ្រប់គ្រងទាំងស្រុងផងនោះ។ វិមានក្រឹមឡាំងបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឲ្យដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន ដោយជំរុញឲ្យទីក្រុង Kyiv ទទួលយកការអះអាងរបស់ទីក្រុង Moscow លើដែនដីរបស់អ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីពុំទាន់បានគ្រប់គ្រងទាំងស្រុងនៅឡើយ មុនការចរចាសន្តិភាពអាចត្រូវបានពិចារណា។
ការអត្ថាធិប្បាយរបស់លោក Peskov មានឡើងក្រោយលោក Zelenskyy បាននិយាយកាលពីថ្ងៃចន្ទក្នុងសុន្ទរកថា ជាមួយបណ្ដាមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 ថា កងទ័ពរុស្ស៊ីត្រូវតែចាកចេញ ដោយបន្ថែមថា រឿងនេះនឹងកើតឡើង។ ខ្ញុំមើលមិនឃើញទេ ពីមូលហេតុដែលរុស្ស៊ីមិនគួរធ្វើនៅពេលនេះនៅថ្ងៃបុណ្យណូអែល៕
អត្ថបទ៖ សុខមាន