ប្រមុខ​កីឡា​លើក​ទម្ងន់​ជំរុញ​គ្រូបង្វឹក​ត្រូវ​ច្បាស់​ទាំង​ការ​បង្ហាត់ និង​បទបញ្ជា​ការប្រកួត​

2022/12/14 06:25:56 pm        78

​លើក​ទម្ងន់៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​ដល់​គ្រូបង្វឹក​កម្ពុជា​ទាំងអស់ត្រូវខិតខំ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ទាំង​បច្ចេកទេស​នៃ​ការបង្ហាត់ និង​បទបញ្ជា​ការប្រកួត ដើម្បី​ធានាបាន​នូវ​ការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី​ប្រកបដោយ​សក្ដានុពល​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធបានរៀបចំ​សិក្ខាសាលា​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​គ្រោង​ធ្វើ​ឡើយ​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ក្រោម​ការបង្រៀន​របស់​គ្រូឧទ្ទេស​អន្ដរជាតិ​លោក​ Minieash Pandoo ​មកពី​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ។​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ ឯកឧត្តម វ៉ា​ត់ ចំរើន បានចាត់ទុក​វគ្គ​នេះគឺមាន​សារៈសំខាន់​ណាស់សម្រាប់​សិក្ខាកាម ពោល​គឺជា​ឱកាស​មាស​-​ឱកាស​ប្រាក់ សម្រាប់​ការធ្វើ​ការរួម​កម្លាំង​គ្នា ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍន៍​សមត្ថភាព​បន្ថែមដល់​គ្រូបង្វឹក ក៏ដូចជា​មន្ដ្រី​បច្ចេកទេស ដើម្បី​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។ ហេតុនេះសិក្ខាកាម​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សិក្សា ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កីឡា​លើក​ទម្ងន់គឺជា​ប្រភេទ​កីឡា​អូឡាំពិក ដែលមាន​ក្រឹត្យក្រម​ច្បាប់​ច្បាស់លាស់ សម្រាប់​អនុវត្តតាម ហើយ​ទាមទារ​ឲ្យ​អ្នកដឹកនាំ ពិសេស​គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេសត្រូវ​ស្វែង​យល់ច្បាស់​ពីបទ​បញ្ជា​ទាំងអស់នោះ ទើប​ជំរុញ​ឲ្យ​ជំនាញ​កាន់តែ​គត់​មុត និង​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ​ចែករំលែក​ដល់​កូនសិស្ស ចៀសវាង​ការភាន់ច្រឡំ ឬ​ការរំលោភ​លក្ខខណ្ឌ​ណាមួយកំឡុងពេល​ប្រកួត​ជាក់ស្ដែង។​ ​អាស្រ័យហេតុនេះ ឯកឧត្តមសង្ឃឹម ​និង​ជឿជាក់ថា សិក្ខាកាម​ទាំងអស់នឹង​ផ្លាស់ប្តូរ​យោបល់ សួរ​នូវ​ចំណុច​សង្ស័យ របៀប​នៃ​ការដាក់​ពិន្ទុ រ​បៀ​របប​នៃ​ការផ្តល់​ពេលវេលា គេ​ធ្វើ​យ៉ាងម៉េច​? ហើយ​ការប្រកួត​នីមួយៗ គេ​រៀបចំ​របៀប​ណា​? លើសពីនេះត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ការងារ និង​វិ​ន័យដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ និង​យក​ចំណេះដឹងទៅ​ចែករំលែក​ឲ្យ​មាន​ប្រសិទ្ធភាព និង​សក្តានុពល​ប្រកបដោយ​គុណធម៌សម្រាប់​កីឡា​លើក​ទម្ងន់​កម្ពុជា។​

​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​កម្រិត​អន្ដរជាតិ​នេះមាន​សិក្ខាកាម ២៥​នាក់​ចូលរួម ដែល​ធ្វើឡើង​ក្នុង​គោលបំណង​រួមចំណែក​កែតម្រូវ​បច្ចេកទេស កម្រិត​ជំនាញនៃ​កីឡា​លើក​ទម្ងន់ ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួនឲ្យ​បានច្បាស់លាស់ ឈានឆ្ពោះ​ទៅជា​គ្រូបង្វឹក​ ១​រូបដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ យល់ដឹង​លើ​ការគ្រប់គ្រង​ក្លឹប សមាគម​រាជធានី​-​ខេត្ត និង​សាមីខ្លួន​ផ្ទាល់ ពិសេស​ការរៀបចំ​ផែនការ​បង្ហាត់​រយៈពេល​ខ្លី មធ្យម និង​វែង សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        401
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        488

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm