គ្រូបង្វឹក​បារាំង​ថា​ ខ្សែការពារ​ម៉ា​រ៉ុ​ក​ឈរ​លំដាប់​កំពូល​នៅ World Cup តែ​លោក​មាន​ដំណោះស្រាយ

2022/12/14 07:36:44 pm        164

​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Deschamps បាន​ហៅខ្សែការពារ​ក្រុម​ម៉ា​រ៉ុ​កថា​ល្អ​បំផុត​នៅ World Cup នេះ មុន​ការប្រកួត​យប់​នេះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​ម៉ា​រ៉ុ​ក​គិត​មកដល់ពេលនេះ​របូត​គ្រាប់​តែមួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​មួយ​គ្រាប់​នោះ​គឺជា​គ្រាប់​ចូល​ទី​ខ្លួនឯង​ទៅទៀត នៅ World Cup ឆ្នាំនេះ តែ​លោក Didier Deschamps បាន​សង្កត់ធ្ងន់ថា ​បារាំង​នឹងមាន​ដំណោះស្រាយ​ដើម្បី​ជំនះ​ជញ្ជាំង​របស់​ម៉ា​រ៉ុ​ក​។ ​​“​ខ្ញុំ​គិតថា ​ខ្សែការពារ​ម៉ា​រ៉ុ​ក​ល្អ​ជាង​ក្រុម​ណាៗ​ទាំងអស់ ពួកគេ​រៀបចំ​បានល្អ ពួកយើង​បានធ្វើ​ការវិភាគ​ការប្រកួត​របស់​ពួកគេ​កន្លងមក តែ​មិនមែន​បានន័យថា​យើង​ដើរ​ដល់​ផ្លូវ​ទាល់​ទេ អ្វីៗ​តែងតែមាន​ដំណោះស្រាយ ”​។

​​បុរស​ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ លើក​ពាន​បាល់ទាត់​ពិភពលោក​ទាំង​ពេល​ជា​កីឡាករ និង​គ្រូបង្វឹក​រូបនេះ​បាន​បន្តថា​៖ “​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ថា ការប្រកួត​នឹងមាន​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ច្រើន ពួកគេ​ពិតជា​មាន​មោទនភាព ដូច្នេះ​ពួកយើង​ត្រូវតែ​ប្រុងប្រយ័ត្ន កុំ​គិតថា​ក្រុម​ខ្លួនឯង​មានប្រៀប រឺ​ជា​ក្រុម​ដែល​គេ​រំពឹង​ឈ្នះ​”​។ ​​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​រាត្រី​នេះ​ នឹងត្រូវ​បន្ត​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​ដែល​បាន​យកឈ្នះ​ក្រូ​អាស៊ី ៣-០ ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែធ្នូ​នេះ​នៅ​កីឡដ្ឋាន Lusail៕

​អត្ថបទ​៖​នាង សុភា​វុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm