វិស័យកសិកម្មមានសក្តានុពលទាក់ទាញ និងផ្តល់ឱកាសដល់អ្នកវិនិយោគ

2022/12/14 08:11:28 pm        684

ភ្នំពេញ៖ អ្នកជំនាញកសិកម្ម រំពឹងខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាឱកាសដល់អ្នកវិនិយោគ ស្របពេលរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឧស្សាហកម្មកែច្នៃពីកសិកម្ម និងមានគោលនយោបាយកាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប លើកឡើងថា នៅឆ្នាំ ២០២៣ វិស័យកសិកម្មនឹងមានកំណើនកាន់តែល្អប្រសើរ ដោយសាររាជរដ្ឋាភិបាល បានពង្រីកគោល​នយោបាយធំៗ​បន្ថែមទៀតដូចជា ផែនទីចង្អុលផ្លូវសម្រាប់វិស័យកសិកម្ម និងការលើកទឹកចិត្ត​ឧស្សាហកម្មកែច្នៃលើវិស័យកសិកម្ម ​ខណៈបច្ចុប្បន្ន វិស័យកសិកម្មនៅលើពិភពលោក​កំពុង​ឡើងថ្លៃ។

ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជាបានចុះកិច្ចព្រមព្រៀង FTA ជាមួយចិន និងជាមួយកូរ៉េ និងអាច​ពង្រីក FTA ទៅជាមួយប្រទេសផ្សេងៗ​បន្ថែមទៀត ដែលធ្វើឲ្យការនាំចេញវិស័យ​កសិកម្ម​និងមានលក្ខណៈទូលំទូលាយជាងមុន​ ក្នុងនោះអ្វីដែលសំខាន់បំផុត គឺរាជរដ្ឋាភិបាលបាន​បង្កើត​ការលើកទឹកចិត្តទៅលើវិស័យឧស្សាហកម្មកែច្នៃ ​គឺមានគោលនយោបាយកាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ ​និងបំពេញតម្រូវការក្នុងស្រុក។

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានព្យាករ វិស័យកសិកម្ម ​នឹងបន្តសម្រេចបានកំណើនក្នុងរង្វង់ ០,៧% ក្នុងឆ្នាំ ២០២២ និង ១,១% ក្នុងឆ្នាំ ២០២៣ ​ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និង​អនុវិស័យដំណាំ ​ស្របពេល​ដែល​អនុវិស័យ​នេសាទរំពឹងថា នឹងបន្តងើបឡើងវិញសន្សឹមៗ ។

អនុវិស័យដំណាំ ត្រូវបានព្យាករថា នឹងមានកំណើន ១,៤% ក្នុងឆ្នាំ ២០២២ និង ១,៦% ក្នុងឆ្នាំ ២០២៣​ ដោយសារការរំពឹងទុកនូវកំណើននៃការនាំចេញ​ផលិតផលកសិកម្ម ​ជាពិសេសដំណាំរួមផ្សំ និង​ឧស្សាហកម្ម ដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” និង “កិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm