ភ្នំពេញ ៖ មូលនិធិសប្បុរសធម៌ ព្រីនស៍ បានអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយគាំទ្រជួយយ៉ាងពេញទំហឹងដល់មន្ទីរពេទ្យនានា ដើម្បីសង្គមជាតិ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
ឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់ នៃជំនួយ ព្រីនស៍ បានផ្តល់អំណោយរ៉ូបការពារជំងឺកូវីដ១៩ចំនួន 5,000ឈុត ដល់មន្ទីរពេទ្យចំនួន០2 គឺមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ថូ ប៉ូ ជំនួយការអ្នកគ្រប់គ្រងមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង បានអញ្ជើញមកទីស្នាក់ការកណ្តាលរបស់ Prince Holding Group ដើម្បីទទួលយកការដឹកជញ្ជូន បាននិយាយថា ពាក្យសំដីមិនអាចបង្ហាញការដឹងគុណរបស់យើងគ្រប់គ្រាន់ ចំពោះអ្វីគ្រប់យ៉ាងដែលក្រុមការងារគ្រូពេទ្យបានធ្វើក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីការពារប្រជាជនកម្ពុជាក្នុងកំឡុងពេលពិបាកមួយនេះ។ ការលះបង់ដោយមិនគិតពីខ្លួនឯង និងការខិតខំប្រចាំថ្ងៃដែលពួកគាត់បានធ្វើ គឺជាប្រភពនៃការលើកទឹកចិត្តសម្រាប់ មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់ផ្សេងទៀតនៃពិភពលោក៕អត្ថបទ ៖ រដ្ឋា