ឥណទានរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុចូលរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពអាជីវកម្ម

2022/12/14 09:38:32 pm        276

ភ្នំពេញ៖ ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ពី​ដំណើរការ​អាជីវកម្ម​ដ៏​រឹងមាំ​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំនេះ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​អាជីវកម្ម​ចាប់​តាំងពី​រាជ​​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ពេញ​​លេញ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំមុន​។

ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​ផ្សាយ​របាយការណ៍​នា​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២២ ​បង្ហាញថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បង្កើន​ប្រាក់កម្ចី​ចំនួន ២១៦​ ពាន់​ពាន់​លាន​រៀល ​ឬស្មើនឹងប្រមាណ ៥៣,១​ ពាន់​លាន​ដុល្លារ​ ដល់​វិស័យ​ឯកជន ​កើន ២៣,៦​ ភាគរយ​ធៀប​ចុង​ត្រីមាស​ទី​ ២ ឆ្នាំមុន​។

ឥណទាន​ដល់​វិស័យ​ឯកជន​គ្របដណ្ដប់​លើ​សំណង់​ ការ​ជួញដូរ​ដុំ និង​រាយ កសិកម្ម អង្គភាព​គ្រួសារ​ និង​កម្មន្តសាល​ និងវិស័យ​ផ្សេងៗ​ ​។​

ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើងថា​ ឥណទាន​គឺជា​ប្រភព​ទុន​ដ៏​សំខាន់​សម្រាប់​គាំទ្រ​សកម្ម​ភាព​សេដ្ឋកិច្ច ​និង​រួមចំណែក​ដល់​វិស័យ​សំខាន់ៗ​ដូចជា ​សំណង់ ​ការ​ជួញដូរ​ដុំ និង​រាយ ​សេវាកម្ម កសិកម្ម​អង្គភាព​គ្រួសារ និង​កម្មន្តសាល​​។

បច្ចុប្បន្ន​កម្ពុ​ជា​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ៥៦ ធនាគារ​ឯកទេស ចំនួន១០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន​ ៨៤ក្រុមហ៊ុន​ភតិសន្យា ​ចំនួន ១៧ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ ចំនួន៦ ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ចំនួន ​៣០ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន ២៣២៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm