មន្ទីរពេទ្យ​នានា​របស់​ចិន​រង​សម្ពាធ​ខ្លាំង​ក្នុង​រលក​នៃ​ការឆ្លង​វីរុស COVID-19​

2022/12/14 09:50:42 pm        569

​ចិន៖ មន្ទីរពេទ្យ​នានា​របស់​ចិន​ត្រូវបាន​ស្ថិតក្រោម​សម្ពាធខ្លាំង​រួចទៅហើយ ក្រោយ​ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស ១៨០​ដឺ​ក្រេ​របស់​ប្រទេស​នេះ​ ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស ​COVID-19 ​ដែល​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​អាច​ឆ្លង​វីរុស​នេះ​ពី​ក្រុម​អ្នកជំងឺ​វិញ​។

​វា​ហាក់ដូចជា​ក្រុម​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​កំពុង​ត្រូវ​បាន​គេ​ប្រាប់ឲ្យ​មក​ព្យាបាល​អ្នកជំងឺ​ ទោះជា​ពួកគេ​ផ្ទុក​វីរុស​នេះ​ក៏​ដោយ ព្រោះតែ​ខ្វះ​បុគ្គលិក​។ សាស្ត្រាចារ្យ​ឯកទេស​ក្នុង​គោលនយោបាយ​សុខាភិបាល​របស់​ចិន​មួយ​រូប កំពុង​តាម​ដាន​វិបត្តិ​នេះ​នៅ​ក្នុង​ប្រទេស​របស់​លោក​ពី​សាកល​វិទ្យាល័យ Yale នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក Chen Xi បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក​កំពុង​និយាយ​ទៅកាន់​ក្រុម​ប្រធាន​មន្ទីរពេទ្យ និង​បុគ្គលិក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ចិន អំពី​សម្ពាធ​ដ៏​ធំ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ពេល​នេះ​។ លោ​កថា ​មនុស្ស​ដែល​ឆ្លង​វីរុស​ត្រូវបាន​តម្រូវ​ឲ្យ​ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​នានា​ ដែល​នឹង​បង្កើត​ឲ្យ​មាន​បរិស្ថាន​ចម្លង​វីរុស​នៅ​ទីនោះ​។

​ការ​ធ្វើដំណើរ​ក្នុងស្រុក​នៅតែ​បន្ត ខណៈ​ក្រុម​គ្រូពេទ្យ​ប្រញាប់ប្រញាល់​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ទៅកាន់​មន្ទីរពេទ្យ​ ឬ​គ្លីនិក​នានា​ក្នុង​ទីក្រុង​ប៉េកាំង​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ ជិត​មួយ​សប្ដាហ៍​ក្រោយ​ក្រុម​អាជ្ញាធរ​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស ​Covid-19 ដ៏​តឹងរ៉ឹង​នៅ​ទូទាំង​ប្រទេស​។​ ​ក្រុម​មន្ត្រី​ក៏បាន​ចាប់ផ្ដើម​កែប្រែ​មជ្ឈមណ្ឌល​ដាក់​អ្នកជំងឺ​ Covid-19​ របស់​ចិន​ឲ្យ​នៅ​ដាច់ដោយឡែក​ទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ផង​ដែរ ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ការឆ្លង​រាល​ដាល​វីរុស​នេះ​។ ត្រឹមតែ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​នៅ​សប្ដាហ៍​នេះ​មាន​មនុស្ស​ប្រមាណ ២២.០០០​នាក់​បាន​ព្យាយាម​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​វីរុស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm