ពលរដ្ឋខេត្តស្វាយរៀង ប្រមូលទុកដាក់ផលស្រូវបានជាង៤សែនតោន

2022/12/14 11:36:53 pm        435

ស្វាយរៀង៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូឆ្នាំនេះ កសិករនៅទូទាំងខេត្តស្វាយរៀង បានធ្វើការ​ប្រមូល​ទុកដាក់ផល​ស្រូវបានជាង៤សែនតោនហើយ នៅលើផ្ទៃដី ១៣៣ ពាន់៣០៩ហិកតា ដោយ​ទទួលបានទិន្នផល គិតជាមធ្យមក្នុង១ហិកតា ២តោន ៨០០គីឡូក្រាម សម្រាប់ហូបចុក និងបម្រើទីផ្សារ ។

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែធ្នូ នេះបានប្រាប់ទូរទស្សន៍ BTVតាមសារតេឡេក្រាមថា នៅរដូវវស្សាឆ្នាំ២០២២នេះ ពលរដ្ឋ នៅខេត្តស្វាយរៀង សម្រេច​ផលិតស្រូវបានជាង៩០% នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ក្នុងនោះ ស្រូវជាង ៥០០ហិកតា ស្ថិតនៅក្រុងបាវិត ​ស្រុកកំពង់រោទិ៍ ​និងស្រុកស្វាយជ្រំ បានរងជំនន់ទឹកភ្លៀង ជន់លិចខូចខាត។

ទាក់ទងទៅនឹងតម្លៃស្រូវនៅខេត្តស្វាយរៀង ក្នុងពេលបច្ចុប្បន្ននេះ ក្រុមឈ្មួញបានដើរប្រមូលទិញ ពី​កសិករនៅតាមគ្រួសារ ​ដើម្បីយកទៅលក់បន្ត ​នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិ សាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័ល្ល ឃុំថ្មី ស្រុកកំពង់រោទិ៍ ក្នុង១គីឡូក្រាមស្រូវ (អ៊ី អ៊ែរ) ចម្រុះហើយសើមមានតម្លៃ៩៣០រៀល ទៅ៩៤០រៀល ​ ឯស្រូវស្រែ​ចម្រុះ ហើយសើម​ មានតម្លៃក្នុង​១គីឡូក្រាម ពី១ ពាន់រៀល ទៅ១ពាន់១០០រៀល ​បើប្រៀបធៀបទៅនឹងតម្លៃស្រូវឆ្នាំ២០២១ មាន​តម្លៃប្រហាក់ប្រហែលគ្នាទេ ​តែបើវិភាគផ្នែកសេដ្ឋកិច្ច ​ការងារធ្វើស្រែរបស់កសិករនៅឆ្នាំនេះ មាន​ផលចំណេញតិចតួច ​ចំពោះអ្នកមានមធ្យោបាលផលិត ​តែ​សម្រាប់អ្នកគ្មានមធ្យោបាយផលិត គឺ​ខាត​ចូលថ្លៃដើម ​ដោយតម្លៃពលកម្ម និងសម្ភារកសិកម្ម ជី ថ្នាំកសិកម្ម ប្រេងឥន្ធនៈ មានតម្លៃទ្វេរដង ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm