តាកែវ៖ ចៅក្រមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ៍ ទី ២០ ខែ មេសា ឆ្នាំ២០២១នេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារយុវជន ៤នាក់ ដែលល្មើសបម្រាមជួបជុំគ្នាស៊ីផឹកចាក់បាស់រាំនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ តាមរយៈ ការប្រកាសសាលក្រម ។
អង្គសវនាការជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម របស់តំណាងអយ្យការ ធ្វើឡើងដែលសមាសភាព ចៅក្រមជំនុំជម្រះមានលោក នូ ដារ៉ា និងតំណាងអយ្យការ លោក ស៊្រីវ គឹមស្រស់។
យុវជនទាំង៤ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀលនេះ ផ្អែកលើសណុំរឿងព្រហ្មទណ្ឌលេខ ២៦០ ចុះថ្ងៃទី១៩-០៤-២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីត-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួប ជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕ 



