
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗមានជំងឺបេះដូង ដែលបានវះកាត់រួចចំនួន ១០០នាក់ និងអាណាព្យាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះជាមួយ និងការចុះសួរសុខទុក្ខនោះលោកជំទាវអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA ក៏បានឧបត្ថម្ភអាហារចំនួន ២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតអ្នកជំងឺ និងក្រុមគ្រួសារផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ក្មួយៗកុមារ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕






