ភ្នំពេញ៖ ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជូនពរដ៏ផ្អែមល្ហែមបំផុត ក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ប្រពន្ធសំលាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦.៥មករា២០២៣)ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។
សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕











