សម្តេចតេជោ ហ៊ុន សែន សម្តែង​សុទិដ្ឋិនិយមថា ទំនាក់ទំនង​រវាង​អាស៊ាន​ និង​អឺរ៉ុប​នឹង​ផ្តល់​ប្រយោជន៍គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំង

2022/12/15 05:48:06 pm        363

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន និងសហភាព​អឺរ៉ុប​នឹង​ផ្តល់​ផល​ប្រយោជន៍​ទៅ​គ្នា​ទៅ​វិញទៅមកកាន់តែខ្លាំង បើទោះបីជា​តំបន់​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និង​អបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចសែល នៃ​ប្រទេស​បែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចសន្ទនានារវាងថ្នាក់ដឹកនាំតំបន់អាស៊ាន និងអឺរ៉ុបនាពេលនេះ បាន​លើក​ឡើង​អំពី​ប្រធាន​បទ​​ជា​ច្រើន ដែលមានការពាក់ព័ន្ធនៃតំបន់ទាំងប្រកបដោយការបើកចំហរ និង​ស្មោះ​ត្រង់​បំផុត​នោះ​។

យ៉ាងណាក៏ដោយនៅក្នុងសន្និសីទរួមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ក្នុង​នាម​ជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានប្រាប់ដល់ភាគីអឺរ៉ុបផងដែរថា អាស៊ាន​មិន​មែន​ជា​តំបន់​គ្រាន់ តែទន្ទឹងរង់ចាំអ្វីៗដែលត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែ​អាស៊ាន​ត្រូវ​ឃើញ​ក្នុង​ការ​បំពេញ​ឲ្យគ្នាទៅវិញ ទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ពោលគឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​តែម្តង។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានក៏បានបញ្ជាក់ទៅកាន់សហភាពអឺរ៉ុប ផង​ដែរ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាព​អឺរ៉ុប​គប្បី​កុំ​យក​បញ្ហា​នយោបាយ​មក​និយាយ ខណៈអឺរ៉ុប​បាន​លើក​ឡើង​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​អាច​នឹង​មាន​ការ​រាំង​ស្ទះ​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ដូចអ្វីដែលប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បាន​លើករួចមកហើយថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាច​យក​ច្បាប់​របស់​ផ្នែក​មួយ​ទៅ​ដាក់​ផ្នែក​មួយនោះទេ។ ចំណុចនេះត្រូវតែរំលឹក ហើយភាគីទាំងពីរ(អាស៊ាន-អឺរ៉ុប)ត្រូវតែស្មើភាពគ្នា ដើម្បី​អនុវត្តន៍ឲ្យបានឆាប់រហ័ស ដោយមិនអាចផ្អែកលើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬ​ប្រទេស​ណាមួយ ហើយបែជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែង ជាមួយ​នឹង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងតំបន់ទាំង ពីរនោះទេ។

ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២នេះ ក៏បានចោទ សួរទៅកាន់សហភាពអឺរ៉ុបផងដែរថា« តើEUបានចុះហត្ថលេខា ជា​មួយ​ប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ាន? ហើយ​ថា​តើ​បណ្តា​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​នោះ​វា​យ៉ាងម៉េច?។ វាពិតណាស់ចំណុចទាំងនេះវាមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែ​យើង​មាន​ចំណុចរួម មួយគឺតម្រង់ទៅរកគោលដៅនៃការតភ្ជាប់ និងផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយ​ជា​សេដ្ឋកិច្ចបំពេញឲ្យគ្នា ទៅវិញទៅមក ហើយ​សង្ឃឹម​ថា​ចំណុច​នេះ​គឺ​ជា​ចំណុច​ដាស់​តឿន​អាស៊ាន​ឲ្យ​ខិតខំប្រឹងប្រែងដើម្បីឲ្យងើបឈរឡើងធ្វើជាដៃគូស្មើភាព និ​ង​ស្មើ​សិទ្ធិ​​ជាមួយ​នឹង​សហភាព​អឺរ៉ុប»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm