ព្រឹត្តិការណ៍រំលឹកគុណអង្គរ ថ្ងៃទី២ មានបញ្ចាំងសិល្បៈ និង​ការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លង​ជូនទស្សនា

2022/12/15 06:06:11 pm        667

សៀមរាប៖ ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មាន​ប្រសាសន៍​ថា បន្ទាប់ពី​ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ កាលពីថ្ងៃទី១៤ធ្នូ ម្សិលមិញមក មាន​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ​យ៉ាង​ច្រើនកុះករ​ចូល​ទស្សនា​ការ​ដាក់​តាំង​ពិព័រណ៍​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ ដោយឡែក​កម្មវិធីសំខាន់ៗជាច្រើនទៀត ដែល​នឹង​បង្ហាញ​ជូន​សាធារណៈ​ទស្សនា នៅ​ថ្ងៃទី២​ដែលត្រូវថ្ងៃទី១៥ខែធ្នូ នៃ​ព្រឹត្តិការណ៍រំលឹកគុណអង្គរ មានដូចជា៖ ចាប់ពី​ម៉ោង​០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច មានពិព័រណ៍ផលិតផល សកម្មភាពសិល្បៈចម្រុះ និង​សមិទ្ធផល​សំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការ​ចុះ​ទស្សនា​តាម​ការដ្ឋាន​នានាក្នុ​ងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ មាន៖ ពិព័រណ៍​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ និង​បរទេស បទបង្ហាញនានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌។ល។ ពិធីនេះប្រារព្ធនៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

ឯកឧត្តមបន្តទៀតថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០យប់ មាន​កម្មវិធី​អាយ៉ៃឆ្លើយឆ្លង សម្តែងដោយលោក កិតិ្តឧទេសបណ្ឌិត ព្រហ្ម ម៉ាញ និងការ​បញ្ចាំង​ភាពយន្ត​ឯកសារ​អំពីអង្គរ ដែលមានទីតាំងនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិអប្សរា សូមនិមន្ត ព្រះតេជគុណ និងអញ្ជើញសាធារណៈជនទាំងអស់ ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។

សូមជម្រាបដែរថា ក្នុងរយៈពេល៣ថ្ងៃ នៃ​ព្រឹត្តិការណ៍​រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពី​ពេល​វេលា និងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និង​បាន​ចូល​រួម​ទស្សនា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm