មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ជិត៤០នាក់ កំពុង​សម្រាក​ព្យាបាល​តាមមនី្ទរពេទ្យ

2022/12/15 06:13:34 pm        397

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល និង​ជា​នាយក​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអៈអាងថា មកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ជិត​៤០នាក់ កំពុងសម្រាកព្យាបាលតាមមនី្ទរពេទ្យ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះ​ទេ។

ការថ្លែងរបស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលា ស្តីពី​ការ​ពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ២០២២ នៃការអនុវត្តម្រោងអាហារូបត្ថម្ភនៅកម្ពុជា, រយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានលើកឡើងទៀតថា ប្រមុខរាជរដ្ឋាភិបាល មាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គ​មគ្គុទេសក៍​បញ្ជា​ផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយ​កន្លង​មក​មាន​ប្រទេស​មួយ​ចំនួន​បាន​មើលស្រាលដល់ប្រទេសកម្ពុជា ថាប្រព័ន្ធសុខាភិបាល អន់ថយ ថាកម្ពុជា មិន​មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បាន​ធ្វើការអំពាវនាវដល់មន្ត្រីសុខាភិបាល និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ បន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ឲ្យខានតែបាន។ បើទោះបីជាការឆ្លងមេរោគកូវីដ-១៩ មាន​កម្រិតតិចតួចក៏ដោយ អ្វីដែលជាការព្រួយបារម្ភ គឺការបំប្លែងថ្មី នៃមេរោគកូវីដ-១៩ ដែល​មាន​បណ្តាប្រទេសមួយចំនួនកំពុងជួបករណីបំប្លែងថ្មីនេះ។ ដូច្នេះ​យើង​ត្រូវ​បន្ត​ការ​ទប់​ស្កាត់​ការ​នាំ​ចូល ក៏ដូចជាជៀសវាងការឆ្លងក្នុងសហគមន៍។ ជាពិសេសក្នុងនាមលោកជំទាវវេជ្ជបណ្ឌិត ជា​នាយក​គម្រោង​អាហារូបត្ថម្ភ សូម​លើកទឹកចិត្តដល់មន្ត្រី​ក៏ដូចជាសហការីបន្តការការពារខ្លួន ហើយ​បន្ត​ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ដែលមិន​ទាន់​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ប​ង្ការជំងឺកូវីដ-១៩ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និង​ទី៥​ឲ្យ​បាន​គ្រប់​ៗគ្នា​៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm