Messi ថា ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ​នឹង​ជា​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅ World Cup

2022/12/15 06:52:30 pm        242

​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ជាការ​បង្ហាញខ្លួន​ចុងក្រោយ​នៅ World Cup ក្នុង​អាជីព​របស់ខ្លួន​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៥ របស់ខ្លួន​នៅ World Cup ឆ្នាំនេះ​បូករួម​ទាំង ១គ្រាប់​ចុងក្រោយ​ពេល​យកឈ្នះ​ក្រូ​អាស៊ី ៣-០ កាលពី​យប់​ថ្ងៃ​អង្គារ​។

​​បង្ហាញខ្លួន​នៅ World Cup ព្រឹត្តិការណ៍​ទី៥ នៃ​អាជីព Messi មិនដែល​ជួយ​ក្រុម​លើក​ពាន​បានសំរេច​ឡើយ ដោយបាន​ត្រឹម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០១៤ ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន Lionel Messi រៀបរាប់ថា ពិតជា​រឿង​រំភើប​រីករាយ និង​សក្តិសម​បំផុត​ចំពោះ​ការបញ្ចប់​ដំណើរ​ផ្សងព្រេង​នៅ World Cup របស់ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ គិតពី​ពេលនេះ​ទៅមុខទៀត​នៅសល់​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ទៅដល់ World Cup មួយ​ព្រឹត្តិការណ៍​ទៀត រូបគេ​មិន​គិតថា​អាចឈាន​ទៅបាន​រឺ​អត់ ដូច្នេះ​ការបញ្ចប់​ដំណើរនៅពេលនេះ​គឺជា​រឿង​ល្អ​បំផុត​។

​អា​ហ្ស​ង់​ទីន​នឹង​បន្ត​ជួប​ជាមួយ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ​នៅ​កីឡដ្ឋាន Lusail នៅពេលដែល Messi នឹង​បង្ហាញខ្លួន​ប្រកួត​ទី២៦ នៅ World Cup​។ ​World Cup 2026 នឹងត្រូវ​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក កាណាដា និងម៉ិ​ក​ស៊ិ​ក​។ ​ពាន​អ្វីៗ​ក៏ដោយ​ក៏ Messi ទទួលបាន​រួច​អស់​ដែរ​មិន​ថា​ពាន​ផ្ទាល់ខ្លួន ជាមួយ​ក្លិប​អាជីព គឺ​នៅ​បាំង​តែ World Cup មួយទៀត​ប៉ុណ្ណោះ​អ្វីៗ​នឹង​សម្រេច​ទាំងអស់​។ ​Messi បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៥ ក្នុង​វ័យ ១៨ឆ្នាំ​បង្ហាញខ្លួន​មកទល់ពេលនេះ​បាន ១៧២ប្រកួត​រកបាន ៩៧គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm