ក្រសួងការពារជាតិ នឹងប្រារព្ធខួបលើកទី២៤ ទិវានយោបាយ ឈ្នះ ឈ្នះ នៃការបញ្ចប់សង្គ្រាមទាំងស្រុង

2022/12/15 08:05:26 pm        821

ភ្នំពេញ៖ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការពារជាតិ ​ នឹងរៀបចំពិធីប្រារព្ធខួបលើកទី២៤ ទិវានយោបាយ ឈ្នះ ឈ្នះ នៅវិមានឈ្នះ ឈ្នះ ដើម្បីរម្លឹកដល់នយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិធីប្រារព្ធខួបលើកទី ២៤ ទិវានយោបាយ ឈ្នះ ឈ្នះ នៅ​ថ្ងៃទី១៥ ខែធ្នូនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃកងយោធពលខេមរភូមិន្ទ ​បានលើកឡើងថា នាថ្ងៃទី២៩ ខែធ្នូខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីប្រារព្ធទិវានយោបាយឈ្នះ ឈ្នះ ​ដើម្បីអបអរសាទរខួបលើកទី ២៤ ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តថា ​ការរៀបចំពិធីប្រារព្ធខួបនយោបាយ ឈ្នះ ឈ្នះ លើកទី២៤ ក៏មាន​គោលបំណងឲ្យប្រជាពលរដ្ឋចងចាំ ​និងចូលរួមថែរក្សាកេរដំណែលប្រវត្តិសាស្រ្ត និង​សន្តិភាពដែលបាន ​មកដោយលំបាក ​និងឆ្លងកាត់នូវដំណាក់កាល​អភិវឌ្ឍន៍​ និង​អូសបន្លាយវែងឆ្ងាយ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ថែមទៀតថា ក្នុងឱកាសអបអរសាទរទិវានយោបាយ ឈ្នះ ឈ្នះ លើកទី២៤ ​នៅបរិវេណវិមានឈ្នះ ឈ្នះ នឹងរៀបចំ​ស្តង់ពិព័រណ៍ ​ដើម្បបង្ហាញការដឹងគុណ និង​តឹកតាង​ប្រវត្តិសាស្រ្តរាល់សកម្មភាពរបស់អង្គភាពទាំងឡាយ​ដែលបាន​ចូលរួម​អនុវត្តនយោបាយ ឈ្នះ ឈ្នះ ​ក៏ដូចជាប្រតិបត្តិករដែលពលីជីវិត​ និងខ្លះនៅរស់រានមានជីវិត។

ទន្ទឹមគ្នានេះ ដើម្បីបង្កភាពសប្បាយរីករាយជាមួយ​សុខ​សន្តិភាព ​នៅវិមានឈ្នះ ឈ្នះ នឹងមានការ​បាញ់​កាំជ្រួចពីរលើក​ នៅថ្ងៃទី២៩ ​និងថ្ងៃទី៣១​ ខែធ្នូ ​នៃថ្ងៃឆ្លងឆ្នាំថ្មី សម្រាប់បងប្អូន​ប្រជាពលរដ្ឋ​ដែលអញ្ជើញទៅកម្សាន្តនៅវិមាន​ ឈ្នះ ឈ្នះ ផងដែរ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm