កម្ពុជាកំពុងប្ដេជ្ញាចិត្តយ៉ាងមុតមាំ អនុវត្តផែនការសកម្មភាព ស្តីពីប្រជាជន និងការអភិវឌ្ឍរបស់អន្តរជាតិ

2022/12/15 05:26:54 pm        645

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងមុតមាំ លើសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្នុងនាមជាប្រទេសហត្ថលេខី និងក្នុងចំណោមសមាជិកចំនួន ១៧៩ប្រទេស។

​ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា កម្ពុជាបានអនុវត្តនូវសន្និសីទអន្តរជាតិនេះ តាមរយៈការដាក់បញ្ចូលបញ្ហាប្រជាជន និងកត្តាឌីណាមិកប្រជាសាស្ត្រ ទៅក្នុងដំណើរការ នៃការរៀបចំផែនការអភិវឌ្ឍន៍ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ៗជាច្រើន។

ឯកឧត្តមបានបន្តថា ក្នុងនោះ មានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយជាតិប្រជាជន, គោលនយោបាយស្តីពីមនុស្សចាស់, គោលនយោបាយយុវជន, យុទ្ធសាស្ត្រជាតិស្តីពីសិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្ថែមថា ក្នុងកិច្ចប្រជុំលើកទី១នេះ អ្នកពាក់ព័ន្ធរួមគ្នាពិនិត្យ និងពិភាក្សាលើការធ្វើបច្ចុប្បន្នភាពលទ្ធផលការងារ របស់គណៈកម្មាធិការនេះ ទៅលើការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ឆ្នាំ២០២១-២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣។

ឯកឧត្តម ជា ចាន់ទុំ ប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ បានលើកឡើងថា ឆ្នាំ២០២១-២០២២ ពាក់ព័ន្ធការអនុវត្តនូវសន្និសីទនេះ ក្រសួងផែនការបានបង្កើតគណៈកម្មការអន្តរក្រសួង, បង្កើតគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍នៅបណ្ដារាជធានី-ខេត្តទាំង២៥ រួមទាំងរៀបចំផែនការសកម្មភាពមួយចំនួនទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៤ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប អង្គការសហប្រជាជាតិ បានប្រារព្ធសន្និសីទអន្តរជាតិមួយហៅថា សន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ដោយបានដាក់ចេញនូវកម្មវិធីសកម្មភាពចម្បងមួយចំនួន ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងពិភពលោក ក្នុងនោះ រួមមានទាំងការទទួលស្គាល់អំពីទំនាក់ទំនងទៅវិញទៅមក រវាងប្រជាជន និងអភិវឌ្ឍន៍ និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្ដល់ភាពអង់អាចដល់ស្ត្រី ការលើកកម្ពស់សុខភាពបន្តពូជ និងសិទ្ធិរបស់ស្ត្រី និងការដាក់បញ្ចូលបញ្ហាទាំងនេះ ទៅក្នុងដំណើរការ នៃការអភិវឌ្ឍជាតិ តំបន់ និងសកល៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am