រដ្ឋមន្ត្រីការងារប្រកាសបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

2022/12/16 12:44:09 am        567

​ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យានៅក្រោយជំងឺរាតត្បាតជាសាកល” ដោយមានការចូលរួមពីមន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន មន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

​ប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្រោយចប់ពិធីនេះថា សន្និសីទអធិការកិច្ចការងារអាស៊ាននេះ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធ អាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ។ មូលបទនៃសន្និសីទនេះ ក៏ជាចំណែកមួយក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅរួមក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូលបានអនុម័ត ក៏ដូចជាការបន្តសម្រេចឱ្យបាននូវកម្មវិធីការងារ នៃរដ្ឋមន្រ្តីការងារអាស៊ាន សំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាព័ត៌មាន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើស​យកមូល​បទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទចំនួន២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សា នៅក្នុង​សន្និសីទ​លើកទី១១ គឺទី១.អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២. អធិការកិច្ច​​ការងារ នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត។

មូលបទនេះ ពិតជាមានលក្ខណ:សមស្របបំផុត ឆ្លើយតបទៅស្ថានភាព នៃការវិវត្តន៍សេដ្ឋកិច្ច-សង្គម ដែលបានរងផលប៉ះពាលពីជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និងជាសកលលើការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំងវិស័យការងារ ជាពិសេស ស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារផងដែរ។

ដើម្បីឱ្យអង្គសន្និសីទទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អង្គសន្និសីទថា គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលបានដាក់ចេញដោយអង្គសន្និសីទកន្លងមក ព្រមទាំងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូខាងក្រៅអាស៊ានផងដែរ និងគណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យា វិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតនៅបណ្តាប្រទេសអាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី





អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm