
អន្ដរជាតិ៖ ការស្ទង់ធ្វើឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ(FAO) បង្ហាញថា ២៥ភាគរយនៃគ្រួសារអ៊ុយក្រែនរស់នៅជនបទ បានរងផលប៉ះពាល់ដល់សកម្មភាពកសិកម្មរបស់ពួកគេ ដោយសារតែផលវិបាកនៃសង្រ្គាម។
ការស្ទង់នេះ បានធ្វើឡើងនៅទូទាំងប្រទេស ក្នុងនោះ ប្រជាពលរដ្ឋ ៥.២០០នាក់ បានព្យាយាមចង់ដឹងពីស្ថានភាពរស់នៅ និងការធ្វើកសិកម្មនាពេលបច្ចុប្បន្ននៅអ៊ុយក្រែន ពិសេសអំឡុងរដូវរងារនេះ។ តំបន់ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដូចជាតំបន់ Dnipropetrovsk, Odessa, Chernobyl និងតំបន់ Mikolaiv បានរាយការណ៍តួលេខខ្ពស់ជាង ៤០ភាគរយ នៃគ្រួសារជនបទ រងផលប៉ះពាល់ដោយសារសង្រ្គាមរុស្ស៊ី៕
